(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើមធ្យោបាយបំពាក់បំប៉នមនុស្សជំនាន់ក្រោយឲ្យមានជំនាញ និងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ។ ប៉ុន្តែ នៅពេលដែលឧស្សាហកម្មមានការវិវត្តឥតឈប់ឈរ ការអប់រំបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ។

មនុស្សក្មេងៗ គឺជាកម្លាំងពលកម្មនាពេលអនាគតរបស់ប្រទេសនីមួយៗ ហើយការវិនិយោគបរទេសពឹងផ្អែកទៅលើធនធានមនុស្សដែលអាចរកបាន។ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការចាំបាច់បំផុតនូវធនធានមនុស្សកាន់តែច្រើនថែមទៀត។

ជាមួយនឹងវិនិយោគបរទេស អនាគតរបស់ប្រទេសនេះមានសក្ដានុពលខ្លាំង ប្រសិនបើខ្លួនអាចសម្របទៅតាមបដិវត្តន៍ឧស្សាហកម្មទាំងឡាយ។

ក្នុងពេលកន្លងមក ពិភពលោកបានឆ្លងកាត់នូវដំណាក់កាលបដិវត្តន៍ឧស្សាហកម្មដូចខាងក្រោមនេះ ៖

* បដិវត្តន៍ឧស្សាហកម្មលើកទី១ បានចាប់ផ្ដើមឡើងជាមួយនឹងការបង្កើតនូវម៉ាស៉ីនប្រើចំហាយទឹក ដែលគេប្រើប្រាស់ទៅលើការផលិតផលិតផលជាច្រើននៅតាមរោងចក្រ។

* បដិវត្តន៍ឧស្សាហកម្មលើកទី២ គឺជារបកគំហើញថ្មីផ្នែកឧស្សាហកម្មនៅក្នុងផលិតកម្មដែលមានបរិមាណធំៗ ជាមួយនឹងការប្រើប្រាស់អគ្គិសនី ឥន្ធនៈ និងការផលិតដែកថែបកម្រិតខ្ពស់។

* បដិវត្តន៍ឧស្សាហកម្មលើកទី៣ គឺជាការចាប់ផ្ដើមនៃយុគសម័យឌីជីថលដែលជាសម័យកាលមួយដែលគេចាប់ផ្ដើមប្រើប្រាស់កុំព្យូទ័រ អ៉ីនធឺណិត និងបណ្ដាញទូរសព្ទចល័ត។

* បដិវត្តន៍ឧស្សាហកម្មលើកទី៤ គឺជាអនុផលនៃបច្ចេកវិទ្យាជំនាន់ទី៣ដែលជាការធ្វើស្វ័យប្រវត្តិកម្មដោយប្រព័ន្ធកុំព្យូទ័រនិងមនុស្សយន្តដើម្បីបំពេញទៅតាមសេចក្ដីត្រូវការជាបុគ្គល។

ប្រព័ន្ធអប់រំជាប្រពៃណីផលិតនូវជំនាញនិងចំណេះដឹងដែលប្រព័ន្ធនោះរំពឹងចង់ឲ្យអ្នកសម្រេចឲ្យបាន។

ការអប់រំប្រភេទនេះបង្កើតបាននូវធនធានមនុស្សទូទៅធម្មតា ដែលមិនមានសមត្ថភាពសម្របខ្លួនទៅតាមបដិវត្តន៍ឧស្សាហកម្មបន្ទាប់នាពេលខាងមុខនោះឡើយ ៖ មនុស្សយន្តដែលគេបញ្ជាដោយកម្មវិធីកុំព្យូទ័រ និងការប្រើប្រាស់ AI នៅក្នុងវិស័យធ្វើដំណើរ ផលិតកម្មនិងការដឹកជញ្ជូនទំនិញ។

ចំណេះធ្វើផ្នែកឌីជីថលនឹងសំខាន់កាន់តែខ្លាំង ពីព្រោះពិភពលោកនឹងប្រែប្រួល ។ បច្ចេកវិទ្យាគឺជាសសរស្ដម្ភនៅក្នុងការកំណត់អនាគត។ ភាពប្រឈម គឺការអភិវឌ្ឍជំនាញឌីជីថលរបស់សិស្សនិស្សិតដើម្បីឲ្យពួកគេអាចប្រើប្រាស់ជំនាញឌីជីថលទាំងនេះបាន នៅពេលដែលពួកគេចូលក្នុងកម្លាំងពលកម្ម។

SIS Cambodia ជាប្រព័ន្ធដែលធ្វើឌីជីថលូបកម្មការអប់រំសម្រាប់សាលារៀនទាំងអស់ នៅកម្ពុជា ។ កម្មវិធីនេះមានបំណងប្រែក្លាយសាលារៀនបែបប្រពៃណីឲ្យទៅជាកម្មវិធីអនឡាញដ៏ទំនើបទាន់សម័យ។

នៅក្នុងដំណាក់កាលដំបូងៗ កម្មវិធីនេះផ្ដោតទៅលើវិស័យបច្ចេកវិទ្យាចំនួន ៥ ដូចខាងក្រោម៖

* ព័ត៌មាននិងទិន្នន័យ
* ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
* ការបង្កើតមាតិកា
* ការការពារ និងសន្តិសុខ
* បរិយាកាសឌីជីថល។

ជាមួយនឹងអំណះអំណាងដូចបានរៀបរាប់ខាងលើនេះ ឥឡូវនេះជាពេលវេលាដ៏សំខាន់ក្នុងការងាកមកណែនាំបច្ចេកវិទ្យាឌីជីថលដល់សិស្សានុសិស្ស ក្នុងលក្ខណៈមួយដែលងាយស្រួលប្រើជាទីបំផុតនិងមិនធ្វើឲ្យសិស្សភ័យខ្លាច។ ជាមួយនឹងការអប់រំបែបឌីជីថល និង SIS Cambodia សិស្សានុសិស្សគ្រប់រូបអាចសម្រេចក្ដីសុបិនរបស់ពួកគេតាមអនឡាញបាន។

ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីធ្វើឌីជីថលុបនីយកម្មការអប់រំ និងជំរុញសាលារៀនទាំងអស់ឲ្យងាកមករកប្រព័ន្ធអនឡាញ។

មិត្តហ្វូន បានចែកចាយស៉ីមកាតដែលអាចប្រើអ៉ីនធឺណិតដោយមិនគិតថ្លៃ ហើយកម្មវិធី SIS Cambodia អាចដោនឡូតចូលទូរសព្ទដៃបានយ៉ាងងាយស្រួលជាទីបំផុត បន្ទាប់មក កម្មវិធីសិក្សារបស់សាលានឹងត្រូវដាក់បញ្ចូលនៅក្នុងកម្មវិធីនេះ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់សិស្សានុសិស្សមកពីគ្រួសារដែលមានជីវភាពមិនសូវធូរធារ៕