(ភ្នំពេញ)៖ អបអរនាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដើម្បីពង្រឹងយុទ្ធនាការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ ក្រុមហ៊ុនហ្វ្រេសស៊ី ( Freshy) ចាប់ពីនៅថ្ងៃទី១១ ខែមករា ថ្ងៃ២០២២តទៅ នឹងបើកយុទ្ធនាការឧបត្ថម្ភម៉ាស៊ីនវាស់កំដៅ និងបាញ់អាល់កុល ទៅដល់សាលាបឋមសិក្សាជាច្រើន ដើម្បីដាក់ឱ្យ សិស្សានុសិស្ស បានប្រើប្រាស់បានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ដោយមានការយកចិត្តទុកដាក់ខ្លាំងទៅលើការបង្ការការពារកូវីដ១៩ ចំពោះសិស្សានុសិស្សក្នុងឱកាលបវេសនកាលថ្មីនេះ ក្រុមហ៊ុនហ្វ្រេសស៊ី បានផលិតម៉ាស៊ីនវាស់កំដៅ និងបាញ់អាល់កុល ដើម្បីឧបត្ថម្ភ និងជួយដល់សាលាបឋមសិក្សាជាច្រើនសាលា គោលបំណងគឺចង់ឃើញក្មេងតូចៗ អាចចូលរៀនវិញប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។ ការផ្ដល់ជូននេះដែរក៏មានការអបអរសាទរជាខ្លាំងពីសំណាក់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូនិងនាយកសាលា ព្រមជាមួយលោកប្រធាន ការិយាល័យអប់រំយុវជន និងកីឡា ផងដែរ។

ក្រុមហ៊ុនហ្វ្រេសស៊ី ក៏សូមអំពាវនាវដល់សាលាបឋមសិក្សានានា ដែលមានបំណងចង់បានម៉ាស៊ីនវាស់កំដៅ និងបាញ់អាល់កុល អាចទំនាក់ទំនងមកកាន់ផេក Freshy Juice ដើម្បីទទួលបានម៉ាស៊ីននេះយកទៅប្រើប្រាស់នៅតាមសាលាបឋមសិក្សាបាន។

សូមចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ទាំងអស់គ្នា សូមរក្សាឲ្យបាននូវយន្ដការ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទឹកផ្លែឈើហ្វ្រេសស៊ី ពីផ្លែឈើពិត១០០%! ទឹកដោះគោ Freshy Yogurt ញ៉ាំ១ បានប្រយោជន៍៣! ហ្រេសស៊ី ស្រលាញ់ការសិក្សា ហ្វ្រេសស៊ី Love Kids!៕