(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ ដែលជាក្រុមហ៊ុនឈានមុខក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់នៅកម្ពុជា បានចេញលក់ទុយោម៉ាកថ្មីមួយទៀតលើទីផ្សារ គឺ ទុយោ ម៉ាកអេកូ ដែលផលិតឡើងជាមួយគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ទុយោ ម៉ាកអេកូ ថ្មីនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើមប្រកបដោយគុណភាព តាមរយៈម៉ាស៉ីនបច្ចេកវិទ្យាទំនើបពីប្រទេសអ៉ីតាលី។ ទុយោនេះ ផលិតឡើងជាពិសេសសម្រាប់ការផ្គត់ផ្គង់ និងរៀបចំប្រព័ន្ធទឹកក្នុងវិស័យកសិកម្ម ដែលមានច្រើនទំហំ និងកម្រិត ទៅតាមតម្រូវការរបស់អតិថិជន។

អ្វីដែលពិសេសនោះគឺ ទុយោ ម៉ាកអេកូ មានតម្លៃសមរម្យ អាចជួយកាត់បន្ថយនូវការចំណាយ និងជួយសន្សំសំចៃខ្ពស់ដល់កសិករ ព្រមទាំងដើរតួនាទីដ៏សំខាន់ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារកសិករកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រៅពីទុយោ ម៉ាកអេកូ រោងចក្រទុយោ ជីប ម៉ុង ក៏មានផលិតទុយោ ជីប ម៉ុង PVC, ទុយោ ម៉ាកវី, ទុយោ HDPE, ហ្គេនខ្សែភ្លើង ទុយោស៊កខ្សែភ្លើង និងគ្រឿងតំណទុយោគ្រប់ប្រភេទ និងគ្រប់ខ្នាតផងដែរ។ លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ ក៏ជាក្រុមហ៊ុនឈានមុខគេផ្នែកផ្តត់ផ្គង់ក្បឿង និងបេតុងលាយស្រេចនៅកម្ពុជាផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ៖ 085/069/066 990 222 ឬតាមទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongindustries