(ម៉ាទ្រីដ)៖ ក្លិបបាល់ទាត់ Cadiz លេងនៅលីគ La Liga របស់អេស្ប៉ាញ បានអះអាងថា អតីតគ្រូបង្គោលក្លិប Espanyol និងក្លិប Valladolid លោក Sergio Gonzalez ជាគ្រូបង្គោលថ្មីរបស់ពួកគេ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។

លោក Gonzalez បានជំនួសតំណែង លោក Alvaro Cervera, ដែលត្រូវបានបណ្តេញចេញពីការងារ កាលពីថ្ងៃអង្គារ បន្ទាប់ពីដឹកនាំបាន៥ឆ្នាំ ដោយលោកត្រូវបានបណ្តេញចេញ បន្ទាប់ពីលទ្ធផលនៃការប្រកួត ដែលដឹកនាំក្លិបធ្លាក់ទៅឈរនៅលំដាប់ទី២ រាប់ពីបាតតារាង នៃលីគ La Liga មានត្រឹមតែ១៤ពិន្ទុប៉ុណ្ណោះ ក្នុងរដូវកាលនេះ។

ការទទួលបន្ទុកដឹកនាំការប្រកួតដំបូងរបស់លោក សម្រាប់ក្លិប Cadiz គឺនឹងត្រូវប៉ះជាមួយក្រុម Sporting Gijon ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៃលីគ Copa del Rey នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕