(ភ្នំពេញ)៖ ក្នុងអំឡុងពេលជាង ៦សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន ស្រាបៀរ ABC បានអំពាវនាវដល់សាធារណជនពលរដ្ឋកម្ពុជា ឲ្យចូលរួមក្នុងយុទ្ធនាការសំខាន់មួយ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និងចូលរួមចំណែកក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

ដំណើរការនៃយុទ្ធនាការនេះគឺ រាល់ពេលដែលអតិថិជនចុច គាំទ្រដល់ក្រុមហ៊ុនស្រាបៀរ ABC ក្រុមហ៊ុននឹងបរិច្ចាគទឹកប្រាក់ ១ដុល្លារអាមេរិក ដល់អង្គការ People in Need (PIN) ដែលជាអង្គការអន្តរជាតិមានទីស្នាក់ការកណ្តាលនៅសាធារណរដ្ឋឆែក ដែលមានប្រតិបត្តិការនៅជាង៣០ប្រទេស០ រួមទាំងប្រទេសកម្ពុជាផងដែរ។ យុទ្ធនាការនេះបានសម្រេចដល់គោលដៅហើយ គឺក្រុមហ៊ុនបានបរិច្ចាគជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ដែលឆ្លើយតបទៅនឹងចំនួននៃការចុចគាំទ្ររបស់ប្រជាពលរដ្ឋ កម្ពុជា។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា «យើង ពិតជាមានសេចក្ដីរីករាយជាក្រៃលែង ដែលឃើញសាធារណជនចូលរួមគាំទ្រយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” របស់ ស្រាបៀរ ABC និងអង្គការ PIN។ ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាច្រើន ដូច្នេះជាមួយនឹងគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា អាចជួយដល់ប្រជាពលរដ្ឋ និងអាជីវកម្មមួយចំនួន ឱ្យចាប់ផ្តើម សា ជាថ្មីឡើងវិញ។ វាសំខាន់ណាស់ដែលយើងត្រូវចងចាំថា ការគាំទ្រនេះគឺជាការបន្ដអនុវត្តវិធានការសុវត្ថិភាពដើម្បីបង្ការជំងឺ កូវីដ-១៩ និងងើបឡើងវិញពីជំងឺរាតត្បាតនេះជាមួយគ្នា»

ថវិកាដែលរៃអង្គាសបាន មួយចំណែកធំនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) របស់ PIN នៅព្រះរាជាណាចក្រកម្ពូជា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត មានឱកាសទទួលបានការងារ និងអភិវឌ្ឍកម្រិតជីវភាពរបស់គាត់។
អង្គការ PIN ក៏នឹងចែកចាយថវិកាមួយចំណែកទៀតសម្រាប់ជួយសហគ្រាស ធុនតូចនិងមធ្យម (SMEs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាព ស្តារមុខរបរអាជីវកម្មរបស់ខ្លួនពីការធ្លាក់ចុះនៃវិបត្ដិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩។

លោក Lukas Laube នាយកអង្គការ PIN ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «យុទ្ធនាការនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដែលបង្ហាញពីកិច្ចសហការតាមរយ:ភាពជាដៃគូ ដើម្បីបុព្វហេតុល្អ គឺលើកកម្ពស់ ការអនុវត្តវិធានការសុវត្ថិភាពជំងឺកូវីដ-១៩ និងគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា»