(ភ្នំពេញ)៖ ដោយមានការគាំទ្រក្នុងការប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែច្រើនឡើងៗ មិត្តហ្វូនវ៉ាយហ្វាយ បានបង្កើតកញ្ចប់សេវាកម្មដ៏ថ្មីស្រឡាងមួយបន្ថែមទៀតគឺ Mesh WiFi ។

តើអ្វីទៅគឺជាសេវាកម្ម Mesh WiFi? ហេតុអ្វីត្រូវជ្រើសរើសកញ្ចប់សេវាកម្ម Mesh WiFi របស់ មិត្តហ្វូនវ៉ាយហ្វាយ?

Mesh WiFi គឺជាបច្ចេកវិទ្យាថ្មីដែលអាចតភ្ជាប់ Router 2 ឬច្រើនបញ្ចូលគ្នាដើម្បីបង្កើត ឬចែករំលែកសេវាវ៉ាយហ្វាយចូលគ្នាតែមួយ ដើម្បីពង្រីក ឬធ្វើអោយសេវារបស់វ៉ាយហ្វាយ អាចគ្របដណ្តប់បរិវេណផ្ទះ ឬបរិវេណអាគារធំៗទាំងមូលបាន លើសពីនេះទៅទៀតសេវានៅតែល្អប្រសើរ ទោះបីជានៅក្នុងបន្ទប់បិតជិតក៏ដោយ។

លក្ខណៈពិសេសរបស់ឧបករណ៍ Mesh WiFi រួមមាន៖

* សេវាគឺល្អប្រសើរ Better Coverage
* រលកសញ្ញារបស់វ៉ាយហ្វាយខ្លាំង Strong Signal
* ឧបករណ៍ពង្រីកជាជួរ range extenders
* ឧបករណ៍ទាំងអស់ធ្វើការ ជាមួយគ្នា work together
* កញ្ចប់សេវាកម្ម Mesh WiFi របស់ មិត្តហ្វូនវ៉ាយហ្វាយមានដូចជា៖ 1. កញ្ចប់ HOME WiFi 1 ដែលមានល្បឿន 20Mbps ក្នុងតម្លៃ $25/ខែ, 2. កញ្ចប់ HOME WiFi 2 ដែលមានល្បឿន 30Mbps ក្នុងតម្លៃ $40/ខែ, និង3. កញ្ចប់ HOME WiFi 3 ដែលមានល្បឿន 35Mbps ក្នុងតម្លៃ $45/ខែ ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ 0976 097 097 ឬ ចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ https://web.facebook.com/MetfoneInternetOfficial