(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ រថយន្តពន្លត់អគ្គីភ័យរបស់ ខ្មែរ ប៊ែវើរីជីស ចូលរួមពន្លត់អគ្គីភ័យសរុបចំនួន ៣៩ករណី ដែលឆាបឆេះលំនៅឋានពលរដ្ឋ និងទីតាំងផ្សេងៗ រួមមានផ្ទះពលរដ្ឋ ឃ្លាំងស្តុកទំនិញ រោងចក្រ ផ្សារ ការិយាល័យ ហាងលក់នំប៉ុង ការ៉ាស់រថយន្ត រោងកម្មករ បង្កោលខ្សែភ្លើង ព្រៃ គំនរកំទេចសម្ភារៈ និងគំនរសំរាមជាដើម។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ហានិភ័យកើតឡើងគ្មានអ្នកណាដឹងមុនទេ ដូចនេះហើយបានជាខ្មែរ ប៊ែវើរីជីស មានរថយន្តពន្លត់អគ្គីភ័យ ដែលប្រចាំការ២៤ម៉ោង ដើម្បីត្រៀមចូលរួមការពារការខូចខាតទ្រព្យសម្បត្តិដែលមានតម្លៃ ក៏ដូចជាការពារអាយុជីវិតពលរដ្ឋផងដែរ»

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស មានរថយន្តពន្លត់អគ្គិភ័យដែលនៅប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង នៅរាជធានីភ្នំពេញ ដើម្បីការពារអគ្គីភ័យ ជូនសាធារណជនដោយឥតគិតថ្លៃ។ លេខទូរស័ព្ទពេលមានអគ្គិភ័យ៖ ០៨៥ ៩១១ ៩១១៕