(ភ្នំពេញ)៖ ស្របពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខ នឹងបើកដំណើរការស្វាគមន៍សាធារណជន និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងវត្តមានហាងនានា ក្នុងនោះក៏មានហាងមាន់បំពង Louisiana Famous Fried Chicken ក៏ពង្រីកសាខាថ្មីនៅទីនេះផងដែរ។

សាខាថ្មីនេះ គឺកាន់តែនៅជិតផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់សែនសុខ ដែលចង់ពិសារអាហាររសជាតិឈ្ងុយឆ្ងាញ់ បែបបញ្ចឹមប្រទេស ដូចជា មាន់បំពង (Cajun) ប៊ឺហ្គឺ មីអ៊ីតាលី ជាដើម គឺមិនពិបាករកទៀតទេ។ អស់លោកអ្នក អាចមកហាងមាន់បំពង Louisiana ដែលស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប ជីប ម៉ុង សែនសុខ។

បន្ថែមពីលើនេះ ដើម្បីអបអរសាទរ ការបើកដំណើរការសាខាថ្មីរបស់ខ្លួន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ហាងមាន់បំពង Louisiana Famous Fried Chicken ក៏មានកម្មវិធីប្រូម៉ូសិនបញ្ចុះតំលៃពិសេស សំរាប់អតិថិជនដែលមកពិសារអាហារនៅទីនេះ។

អ្នកគ្រប់គ្រងហាងមាន់បំពង Louisiana បានឲ្យដឹងថា «ហេតុផលដ៏សំខាន់ដែលយើងសម្រេចចិត្តបើកហាង Louisiana Famous Fried Chicken នៅក្នុងប្រទេសកម្ពុជា នោះគឺកត្តារសជាតិដ៏ពិសេសនៃមាន់បំពងបែប Cajun»

អ្នកគ្រប់គ្រងបន្ដថា «យើងចង់ណែនាំម្ហូបរសជាតិឆ្ងាញ់មកកាន់ទីផ្សារកម្ពុជា ព្រមទាំងផ្តល់ឱកាសដល់សហគ្រិនកម្ពុជា អាចទិញសិទ្ធិអាជីវកម្មបន្ត (franchise) និងផ្តល់ឱកាសការងារសំរាប់សិស្សនិស្សិត ក៏ដូចជាប្រជាជនខ្មែរផងដែរ»

សូមបញ្ជាក់ថា បច្ចុប្បន្នហាងមាន់បំពងដ៏ល្បីពីអាមេរិក Louisiana ក្រៅពីមានវត្តមានហាងជាច្រើន នៅសហរដ្ឋអាមេរិក ក៏មានវត្តមាននៅតាមបណ្តា ប្រទេសមួយចំនួនដូចជា វៀតណាម ឥណ្ឌា កម្ពុជា និងប្រទេសផ្សេងទៀត។

សូមបងប្អូនប្រជាពលរដ្ឋ មានភាពរីករាយ ក្នុងការដើរកម្សាន្ត និងទិញទំនិញក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ក៏ដូចជាការពិសារអាហារឈ្ងុញឆ្ងាញ់នៅ ហាងមាន់បំពង Louisiana។

សម្រាប់ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចូលទៅកាន់ទំព័រFacebook ៖

https://www.facebook.com/lffccambodia.kh
https://www.facebook.com/chipmongsensok/
https://www.facebook.com/chipmongnoromall
https://www.facebook.com/ChipMongMalls