(ភ្នំពេញ)៖ តើអ្នកជឿជាក់លើសំណាងទេ? ជាមួយ សែលកាត សំណាងធ្លាក់ដល់ក្នុងដៃតែម្តងហើយ ព្រោះសែលកាតផ្តល់រង្វាន់ពិតៗ និងរៀងរាល់ថ្ងៃសម្រាប់អ្នកផ្សងសំណាងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ»។ នៅក្នុងខែវិច្ឆិកា កន្លងមកនេះ សែលកាត បានរកឃើញអ្នកឈ្នះរង្វាន់មួយរូបបន្ថែមទៀតហើយ ដែលឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លារ។

អតិថិជនមហាសំណាងរូបនេះមានឈ្នោះថា ឌី វ៉ាន់ដា ជាអាជីវករម្នាក់ មានទីលំនៅ ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឈ្នះរង្វាន់លុយសុទ្ធ ១ ម៉ឺនដុល្លារកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

អតិថិជនរបស់ សែលកាត ទាំងអស់សុទ្ធតែមានឱកាសមាស! ឱកាសសំណាងនេះ! ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ ៨៨៨៨ រួចចុចលេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬលេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ។

កម្មវិធីឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង ៦៖៥០ នាទី រៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕