(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅ១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២៧ ធ្នូ ២០២១ មានបេក្ខជនប្រឡងជាប់ចំនួន ៧២,០១៦នាក់ ស្មើនឹង៦៥.៦៥ភាគរយ សិស្សជាប់និទ្ទេស A ចំនួន១ ៧៥៣នាក់។ នេះបើសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងនោះ សិស្សានុសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស ចំនួន១១រូប (ស្មើនឹង២១%) ដែលទទួលបានចំណាត់ថ្នាក់ «និទ្ទេស A» ក្នុងការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ។

ដំណើរការនៃការប្រឡង រួមបញ្ចូលទាំងដំណើរការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, និងផ្ទៀងផ្ទាត់ពិន្ទ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងពុំមានឧបទ្ទវហេតុអ្វីគួរឲ្យកត់សម្គាល់ឡើយ៕

សាលាអន្តរជាតិ អាយ ស៊ី អេស
សាខាកណ្តាល: អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងលេខ៖ 099 509 998/016 929 985
សាខាកាល់ម៉ែត: អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ 099 509 997/016 929 975
គេហទំព័រ www.ics.edu.kh 
អ៊ីម៉ែលៈ [email protected]