(រីយ៉ាដ)៖ ខ្សែការពារក្លិប Real Madrid កីឡាករ Dani Carvajal បានរកឃើញវិជ្ជមានកូវីដ១៩ ស្របពេលដែលក្រុមកំពុងប្រកួតនៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងលីគ Spanish-Super Cup។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ក្លិបបានបញ្ជាក់ថា កីឡាកររូបនេះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ហេីយ។

ពិធីសារកូវីដ១៩ របស់អារ៉ាប៊ីសាអូឌីត បានកំណត់ថា អ្នកណាម្នាក់ដែលវិជ្ជមានកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ហើយត្រូវតេស្តអវិជ្ជមាន២ដង មុនពេលបញ្ចប់ការធ្វើចត្តាឡីស័ក។

ក្រុម Real នឹងជួបប្រកួតជាមួយ Athletic Bilbao ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Super Cup នាថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់ពីបានយកឈ្នះលើក្រុម Barcelona ក្នុងលទ្ធផល៣-២ ក្រោយម៉ោងបន្ថែមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕