banner

(សៀងហៃ)៖ ការនាំចេញស្មាតហ្វូនរបស់ប្រទេសចិនដែលអាចប្រើបានជាមួយបណ្តាញ 5G បានកើនឡើង ៦៣.៥ ភាគរយ ឬមានចំនួន ២៦៦លានគ្រឿងកាលពីឆ្នាំ២០២១ ដោយសារតម្លៃមានការធ្លាក់ចុះទើបជំរុញឱ្យមានតម្រូវការទីផ្សារមានការកើនឡើង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។

បើតាមការប្រកាសរបស់បណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (ហៅកាត់ថា CAICT) បានឱ្យដឹងថា ការនាំចេញស្មាតហ្វូនដែលប្រើប្រាស់បណ្តាញ 5G បានកើនឡើង ៧៥.៩ភាគរយនៃការនាំចេញក្នុងស្រុក ដែលជាបរិមាណខ្ពស់ជាងមធ្យមភាគសកល ៤០.៧ភាគរយ។

CAICT បានឱ្យដឹងបន្ថែមទៀតថា គិតត្រឹមដំណាច់ខែវិច្ឆិកា ចំនួនអ្នកជាវស្មាតហ្វូនសរុបរបស់ក្រុមហ៊ុនទូរគមនាគមន៍កំពូលទាំងបីរបស់ប្រទេសចិន បានកើនឡើងដល់ ១.៦៤ពាន់លាននាក់ ដែលក្នុងនោះចំនួន ៤៩៧លាននាក់ត្រូវបានភ្ជាប់ទៅប្រើប្រាស់បណ្តាញស្មាតហ្វូន 5G នឹងបានកើនឡើង ២៩៨ លាននាក់បន្ថែមទៀតបើធៀបទៅនឹងឆ្នាំ២០២០។

គួរជម្រាបផងដែលថា ក្រុមហ៊ុនទូរគមនាគមន៍កំពូលទាំងបីរបស់ប្រទេសចិនរួមមាន China Mobile, China Telecom និង China Unicom៕