(ភ្នំពេញ)៖ ក្រុមហ៊ុន SchneiTec Group ដែលជា ក្រុមហ៊ុន ផលិតថាមពលកកើតឡើងវិញដ៏ធំ និងឈានមុខគេក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ២០២២នេះ បានប្រកាសថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន Huawei Technologies (Cambodia) សម្រាប់ការចែកចាយ ផលិតផល និងដំណោះស្រាយ Huawei Digital Power រួមទាំង Smart PV inverter ផលិតផលស្តុកថាមពលឆ្លាតវៃ និងគ្រឿងបរិក្ខារបន្ថែម ផ្សេងៗទៀត សម្រាប់លំនៅឋានពាណិជ្ជកម្ម និង ឧស្សាហកម្មដែលប្រើប្រាស់ដំបូលពន្លឺព្រះអាទិត្យ (សូឡា) ។

អគ្គនាយករងក្រុមហ៊ុន ស្នេថេក គ្រុប (SchneiTec Group) លោកបណ្ឌិត សាយ សុធារ៉ា បានថ្លែងថា ទាំងផលិតផល និងដំណោះស្រាយ រួមទាំងសេវាកម្មលំដាប់ពិភពលោករបស់ក្រុមហ៊ុន Huawei នឹងជួយយើងឱ្យសម្រេចបាននូវគោលដៅ។

លោកបន្តថា «យើងបានជ្រើសរើស Huawei Digital Power smart PV inverter និងឧបករណ៍ផ្ទុកថាមពល វៃឆ្លាត ដោយសារជឿជាក់ ភាពធន់ និងសុវត្ថិភាព ដែលមានប្រសិទ្ធភាពក្នុងបរិយាកាសក្តៅ និងសើម ដូចជាប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយបំពេញបន្ថែមយ៉ាងសំខាន់ ដល់សមត្ថភាពនៃការផលិតថាមពលកកើតឡើងវិញ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ហើយក៏នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍថាមពលបៃតងដ៏ធំ និងតម្រូវការអគ្គិសនីស្អាត នៅក្នុងឧស្សាហកម្ម ក៏ដូចជាការលើកកម្ពស់របៀបរស់នៅប្រកបដោយផាសុកភាព ដែលមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់អ្នកប្រើប្រាស់នៅក្នុងលំនៅឋានផងដែរ»

កន្លងមកភាគីទាំង២ បាននិងកំពុងសហការគ្នា ដើម្បីអភិវឌ្ឍទីតាំង ផលិតថាមពលពន្លឺព្រះអាទិត្យ (សូឡា) ជាច្រើនកន្លែង នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏ជោគជ័យ រួមទាំងទីតាំងផលិតសូឡានៅក្នុងខេត្តកំពង់ស្ពឺផងដែរ។ការងារនេះបានជួយពន្លឿនដល់ការបង្កើតថាមពលស្អាត នៅក្នុងបណ្តាញផ្គត់ផ្គង់ថាមពលរបស់ប្រទេសជាតិ។

ទន្ទឹមនឹងនោះ លោក Edward Hua អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Huawei Digital Power Cambodia បានមានប្រសាសន៍ផងដែរថា Huawei បានបម្រើឲ្យប្រទេសកម្ពុជា អស់រយៈពេលជាង២២ឆ្នាំមកហើយ។
យើងនៅកម្ពុជាសម្រាប់ប្រទេសកម្ពុជា។

«យើងនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាមួយដៃគូអាជីវកម្ម និងអតិថិជនរបស់យើង ដើម្បីកសាងប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង»។ នេះបើតាមបញ្ជាក់ របស់លោក Edward Hua៕