(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស បានសម្ដែងការអបអរសាទរ និងជូនពរ ដល់សិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។

សាកលវិទ្យាល័យ សូមលើកទឹកចិត្តចំពោះប្អូនៗ ដែលពុំទាន់បានប្រឡងជាប់ សូមបន្តខិតខំប្រឹងប្រែងបន្ថែមទៀត និងជ្រើសរើសបន្តការសិក្សា ថ្នាក់បរិញ្ញាបត្ររង នៅសាកលវិទ្យាល័យធនធានមនុស្សកុំឲ្យខាតពេលវេលាក្នុងការសិក្សា។

ពិសេសសាកលវិទ្យាល័យសូមលើកទឹកចិត្តប្អូនៗទាំងអស់ សូមអញ្ជើញមកទស្សនា និងទទួលយកការប្រឹក្សាយោបល់អំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ និងគំនិតសហគ្រិនភាព នៅសាកលវិទ្យាល័យធនធានមនុស្ស នៅរៀងរាល់ម៉ោងធ្វើការ។

សិក្សាដើម្បីសមត្ថភាពវិជ្ជាជីវៈ និងសហគ្រិនភាព សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស៕