(សេអ៊ូល)៖ ក្រុមហ៊ុន Apple បានបញ្ចេញតួលេខនៃលក់នៅកូរ៉េខាងត្បូងជាលើកដំបូង រួមទាំងប្រាប់ពីរបៀបដែលទទួលបានប្រាក់ចំណូលក្នុងឆ្នាំ ២០២១ ដែលមានរហូតជិត ៦ពាន់លានដុល្លារអាមេរិក និងបានកើនឡើងជិតមួយភាគបួន បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ Apple បានឲ្យដឹងថា ការលក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ទទួលបានទឹកប្រាក់ ៧.១ពាន់ពាន់លានវ៉ុន (ប្រហែល ៥.៩៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ការលក់ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១។

ប្រាក់ចំណេញប្រតិបត្តិការរបស់ Apple នៅកូរ៉េខាងត្បូងក៏បានធ្លាក់ចុះចំនួន ១៣ភាគរយ មកនៅត្រឹមតែ ១១១.៤៩ ពាន់លានវ៉ុន ឬស្មើនឹង ៩៣.៦៧លានដុល្លាអាមេរិក។

គួរជម្រាបផងដែលថា Apple ជាប្រវត្តិសាស្រ្តមានការលំបាកជាខ្លាំងក្នុងការវាយលុកចូលទៅក្នុងទីផ្សារទឹកដីកំណើតរបស់ Samsung ដោយកំណើនភាគរយកើនឡើងនេះហាក់ដូចជាមានទំហំធំជាងគេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕