(រីយ៉ាដ)៖ Real Madrid បានគ្រងតំណែងជើងឯកពាន Spanish Super Cup ឆ្នាំ២០២២ ក្រោយឈ្នះ Athletic Bilbao ២-០ គម្រប់បាន ១២លើកជិតតាមកំណត់ត្រារបស់គូប្រជែង FC Barcelona ដែលឈ្នះពាននេះបាន ១៣ដងច្រើនជាងគេ។

Luka Modric ជាអ្នរកបានគ្រាប់បើកឆាកនៅនាទី៣៨ ដែលជាគ្រាប់ដំបូងគេក្នុងរដូវកាលនេះ ដ្បិតឈានចូលវ័យ ៣៦ឆ្នាំទៅហើយនោះពីការបញ្ជូនរបស់ Rodrygo នៅមុនពេលខ្សែប្រយុទ្ធ Karim ធ្វើបានសម្រេចគ្រាប់ទី២ ដោយបាល់ ១១ម៉ែត្រ ដោយបាល់ប៉ះដៃរបស់ខ្សែការពារ Yeray Alvarez ក្នុងប្រអប់គ្រោះថ្នាក់នាកីឡដ្ឋាន Riyadh’s King Fahd ដែលស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត។

តែយ៉ាងណា Bilbao ដែលជាជើងឯកពាន Super Cup កាលឆ្នាំទៅនោះ ក៏មានឱកាសរកបានគ្រាប់វាយបកបាន ១គ្រាប់ដែរ តែធ្វើមិនបានសម្រេចតាមរយៈទាត់ប៉េណាល់ទីអត់ចូលរបស់ Raul Garcia នៅចុងម៉ោង ដែលទាត់ទៅប៉ះចំជើងរបស់កីឡាករចាំទី Thibaut Courtois នៅពេលដែលខ្សែការពារ Eder Militao យកដៃទៅរារាំងបាល់ក្នុងប្រអប់គ្រោះថ្នាក់ និងត្រូវបានពិន័យកាតក្រហមផងនោះ៕