(ឡុងដ៏)៖ មានបេក្ខភាពដល់ទៅ ១០រូបត្រូវបានគិតថា អាចមានឱកាសចូលកាន់តំណែងដឹកនាំក្លិប Everton បន្ទាប់ពីក្លិបបានបណ្តេញលោក Rafael Benitez ចេញពីតំណែងក្នុងពេលថ្មីៗនេះ ដែលស្ថិតក្នុងលីគអង់គ្លេស Premier League មុនកិច្ចសសន្យារយៈពេល ៣ឆ្នាំដែលបានចូលមកជំនួសកន្លែងលោក Carlo Ancelotti ចេញទៅដឹកនាំក្រុមនៅលីគអេស្ប៉ាញ។

លោក Benitez បានត្រឹមដឹកនាំក្លិប Everton ចំនួន ៧ខែប៉ុណ្ណោះ ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ បន្ទាប់ពីធ្វើការដឹកនាំមិនបានល្អនៅ Premier League ដោយបានចាញ់គូប្រជែង Norwich City កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយក៏ត្រូវបានប្រធានក្លិប Farhad Moshiri សម្រេចបញ្ចប់តួនាទីតែម្តង ដែលជាបណ្តោះអាសន្នក្នុងរដូវកាលឆ្នាំ២០២១-២២ ក្លិបរកបានត្រឹម ១៩ពិន្ទុឈរលេខ១៦ នៃតារាងពិន្ទុក្នុង ១៩ប្រកួតរបស់ពួកគេ។

ក្នុងនោះប្រភពពី BBC ក៏បានបង្ហាញថា បច្ចុប្បន្នមានបេក្ខភាព ១០រូបដែលអាចមានឱកាលមកដឹកនាំក្លិបស្ករគ្រាប់ Everton ខណៈបុគ្គលឆ្នើមៗរួមមាន អតីតគ្រូបង្វឹក លោក Roberto Martinez ដែលកំពុងដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ហើយមានលោក Duncan Ferguson ដែលជាជំនួយការលោក Benitez ក្នុងនោះក៏មាន Wayne Rooney ដែលជាអតីតកីឡាករក្លិប និងលោក Graham Potter ក៏ស្ថិតនៅចំណុចខ្ពស់ផងដែរ។

លើសពីនេះទៀតក៏នៅមានបេក្ខភាព ៧នាក់ផ្សេងទៀត រួមទាំងលោក Jose Mourinho, Sean Dyche, Paulo Fonseca, Kasper Hjulmand, Frank Lampard, Nuno Espirito Santo ដែលសុទ្ធតែអាចមានឱកាសមកដឹកនាំក្លិបបន្ត ដ្បិតលោក Nuno Santo កំពុងត្រូវបានគេវាយតម្លៃផងដែរ។

លោក Benitez បានដឹកនាំក្រុម Everton ឈ្នះតែ ៧ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២២លើកដោយស្មើ ៥ដង និងចាញ់ ១០ដងចាប់តាំងពីលោកបានចូលកាន់តួនាទីកាលពីខែមិថុនា ឆ្នាំ២០២១ មកដល់ខែមករា ឆ្នាំ២០២២ នេះ៕