(ភ្នំពេញ)៖ ពិតជាអស្ចារ្យខ្លាំងណាស់ក្នុងរដូវកាលចូលឆ្នាំចិនខាងមុខនេះ សម្រាប់អតិថិជនរបស់បុរី មេគង្គ លែន ទាំងអស់ រាល់ការទិញផ្ទះអាជីវកម្មនៅគម្រោង ហ្គោឌិន អាវិននូ លោកអ្នកនឹងទទួលបានអាំងប៉ាវដ៏ធំសម្បើមរហូតដល់ ៣០,០០០ដុល្លារ។

ផ្ទះអាជីវកម្មនៅគម្រោង ហ្គោឌិន អាវិននូ ជាទីតាំងមួយដែលមានសក្តានុពល ផ្តល់ភាពងាយស្រួលដល់អាជីវកម្មរបស់លោកអ្នកគ្រប់ប្រភេទ ព្រោះជាតំបន់ប្រជុំជន ដែលស្ថិតនៅជិតតំបន់គម្រោងអភិវឌ្ឍន៍ និងផ្សារទំនើបធំៗជាច្រើន។ លោកអ្នកចំណាយត្រឹមតែ ១២នាទីទៅកាន់ផ្សារទំនើបអ៊ីអនសែនសុខ ផ្សារទំនើបម៉ាក្រូ និងអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ ៧នាទីទៅផ្សារឈូកមាស។

រួមជាមួយនឹងការផ្តល់ជូននេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើសន្ធឹកសន្ធាប់ដូចជា៖ បង់ភ្លាមអាចចូលនៅភ្លាម, ផ្ទះមានកម្ពស់រហូតដល់ទៅ ៤ជាន់, មាន ៥បន្ទប់ បន្ទប់មេគ្រួសារ ១បន្ទប់ (ពេញ ១ជាន់) ជាន់ទីពីរ ២បន្ទប់ ជាន់ទីបី ២បន្ទប់, ការរចនាយ៉ាងស្រស់ស្អាតទាន់សម័យ, ធានាគុណភាពសំណង់រហូតដល់ទៅ ៣ឆ្នាំ។

សម្ពារទំនើបៗផ្តល់ជូនដូចជា៖ ទូតាំងទូរទស្សន៍, ទូចង្ក្រានបាយ, បាញ់ញ័រងូតទឹក, ទូកញ្ចក់ងូតទឹក, សម្ភារបន្ទប់ទឹកទំនើបៗ, ប្រព័ន្ធបំរុងទុកសម្រាប់ម៉ាស៊ីនត្រជាក់, សូទែនទឹក ២០០០លីត្រ, ភ្លើងមេ ២០ អំពែ និងមានទ្វាររមូល។ ការផ្តល់ជូននេះមានចំនួនកំណត់ !

ទីតាំងស្ថិតតាមបណ្តោយផ្លូវ ២០១១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ Google Map : https://goo.gl/maps/sSE6BKJ7n82U7biTA
សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖ ០៦១ ៩៥៥ ៩៩៩៕