(ភ្នំពេញ)៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំកម្មវិធីទស្សនាផ្ទះគម្រូពិត និងសម្ពោធការបើកលក់ខុនដូនៅទីតាំងរបស់ខ្លួន ក្នុងគម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូមីនីម ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ដោយមានការជាការប្រគុំតន្ត្រី និងមានការចូលរួមពីតារាចម្រៀងសំឡេងស្រទន់ លោក ម៉ា ច័ន្ទបញ្ញា, លោក វីន សុភ័ក្ត្រ, អ្នកនាង សន្យា និងពិធីករប្រកបដោយវោហារស័ព្ទ លោក អៀង វិច្ឆ័យ។

អ័រគីដេ ដឺរ៉ូយ៉ាល់ខុនដូមីនីម ជាខុនដូដ៏ប្រណិតរចនាឡើងតាមបែបទាន់សម័យ ហើយការទស្សនាផ្ទះគម្រូពិត នៃយូនីតខុនដូផ្ទាល់ ដែលមានបំពាក់គ្រឿងបរិក្ខារ និងគ្រឿងសង្ហារឹមរួចជាស្រេច សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ឬកំពុងស្វែងរកកន្លែងរស់នៅ ដែលមានទីតាំងនៅទីប្រជុំជនកណ្តាលទីក្រុង ងាយស្រួលធ្វើដំណើរកាន់ទីកន្លែងផ្សេងៗ បានយ៉ាងរហ័សហ៊ុមព័ទ្ធដោយសាលារៀនអន្តរជាតិ និងអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប និងផ្សារសហគមន៍ ក្រុមហ៊ុនធំៗ និងជាពិសេសធ្វើដំណើរត្រឹមតែ១៥នាទី ពីព្រលានយន្តហោះពោធិ៍ចិនតុង។
នេះគឺជាការផ្តល់ជូនពិសេសមិនដែលធ្លាប់មាននៅទីផ្សារ ការបើកទស្សនា

លក្ខណៈពិសេសនៃខុនដូអ័រគីដេរួមមាន៖ កន្លែងកម្សាន្ត១០០កន្លែង, អាងហែលទឹកទំហំជាង១ហិចតា កន្លែងហាត់ប្រាណលំដាប់ថ្នាក់អន្តរជាតិ ដែលមានបំពាក់នូវគ្រឿងបរិក្ខារសម្បូរបែប សួនច្បារលើអាកាស ចំណតយានយន្តក្រោមដីចំនួន២ជាន់ ដែលអតិថិជនចតបានដោយងាយស្រួល។

ជាមួយគ្នានេះក្រុមហ៊ុនក៏មានជាកម្មវិធីពិសេសសម្រាប់អតិថិជន ដោយលោកអ្នកមានត្រឹមតែ១០% អាចក្លាយជាម្ចាស់យូនីតខុនដូក្នុងក្តីស្រម៉ៃរបស់លោកអ្នក និងអាចចូលធ្វើការស្នាក់នៅបានភ្លាមៗ ព្រោះគ្រប់យូនីតទាំងអស់សុទ្ធតែបានបំពាក់នូវគ្រឿងបរិក្ខារ និងគ្រឿងសង្ហារឹមរួចជាស្រេច។

សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 076 879 9999 – 085 388 388 – 095 277 277 – 098 733 333 ឬហ្វេសប៊ុកផេក https://www.facebook.com/orkide.development ៕