(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស រៀបចំវគ្គសិក្សាពិសេសពី វិធីសាស្ត្រសរសេរសុន្ទរកថា និងជំនួយស្មារតី ជាវគ្គមិនធ្លាប់មាននៅកម្ពុជា វគ្គសិក្សានេះមានគោលបំណង លើកកម្ពស់សមត្ថភាព ផ្ដល់ចំណេះដឹង បទពិសោធ និងវិធីសាស្ដ្រល្អៗ ក្នុងការសរសេរសុន្ទរកថា ជំនួយស្មារតី និងឯកសារពាក់ព័ន្ធនានា ឱ្យបានល្អត្រឹមត្រូវ សម្រាប់អ្នកសិក្សា។

ជាមួយគ្នានេះសិក្ខាកាមគ្រប់រូបក៏ទទួលបាននូវទេពកោសល្យ ផែ្នកសិល្បៈនៃការថ្លែងជាសាធារណៈ ក្នុងពិធីផ្សេងៗផងដែរ។
វាគ្មិនសំខាន់ៗប្រកបដោយគុណវុឌ្ឍិនិងបទពិសោធខ្ពស់ សម្រាប់ឧទ្ទេសនាមក្នុងវគ្គនេះរួមមាន៖
* នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី
* សាស្ដ្រាចារ្យ បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស
*ឧត្ដមសេនីយ៍ឯក សាស្ដ្រាចារ្យ ស៊ូ សុផាន

វគ្គសិក្សានេះសិក្សារយៈពេល៤ថ្ងៃ ស្មើនឹង៣៦ម៉ោង នៅសាកលវិទ្យាល័យធនធានមនុស្ស ក្បែរវត្ដមហាមន្ដ្រី រាជធានីភ្នំពេញ។

ទំនាក់ទំនងចុះឈ្មោះ៖ 023 987 826 / 069 92 00 92 / 012 97 17 16 / 097 77 33 339
អ្នកសម្របសម្រួលកម្មវិធី៖ 017 94 84 85 (Telegram)៕