(ភ្នំពេញ)៖ តារាកំប្លែងពោរពេញដោយប្រជាប្រិយភាព លោក ចែម ចាន់រ៉ា ហៅនាយពែកមី ថ្មីៗនេះលោកទើបតែទទួលបានតំណែងធំមួយ គឺក្លាយជាប្រធានកិត្តិយសរបស់សមាគមជាងសំណង់កម្ពុជា ពីក្រុមហ៊នលោកឧកញ៉ា ហ៊ួត ជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណងដ៏ធំមួយ នៅកម្ពុជា។ ជាក់ស្ដែង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ួត ជា ដែលជាក្រហ៊ុនធំមួយផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា បានធ្វើពីធីចាប់រង្វាន់ចុងឆ្នាំ២០២១ ប្រកាសរង្វាន់ថ្មីឆ្នាំ ២០២២។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏បានប្រកាសលោក ចែម ចាន់រ៉ា ហៅ ពែកមី ជាប្រធានកិត្តិយសរបស់សមាគមជាងសំណង់កម្ពុជា។

ក្នុងពិធីនេះបានធ្វើនៅសណ្ធាគារហ៊ីម៉ាវ៉ារី ក្រោមវត្តមាន តំណាងគ្រប់សាខាផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទទាំងអស់ របស់ក្រុមហ៊ុន ហ៊ួត ជា នៅទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួម ពីលោកអគ្គនាយក គឺលោកឧកញ៉ា ហ៊ួត ជា ក្នុងនោះដែរ លោកឧកញ៉ា ហ៊ួត ជា បានធ្វើបទបង្ហាញពីការបង្ហាត់បង្រៀនពីវិធីសាស្រ្ត យុទ្ធសាស្រ្តស្តីអំពីការលក់ផលិតផលគ្រឿងសំណង់ ឲ្យទទួលបានភាពជោគជ័យ។

បន្ថែមជាមួយគ្នានេះ លោកឧកញ៉ា ហ៊ួត ជា ក៏បានធ្វើបទបង្ហាញពីផលិតគ្រឿងសំណង់បន្ថែមទៀត គឺផលិតផល ALL IN ONE និងបងប្អូន ដែលបានទិញសិទ្ធិ អាជីវកម្មលក្ខណៈហ្រ្វេនឆាយ ក៏ដូចបងប្អូនដែលមានបំណងបង្កើតអាជីវកម្មថ្មីៗ តែមិនដឹងថា រកស៊ីអ្វីនោះ បងប្អូនអាចទំនាក់ទំនងទិញសិទ្ធិ បើកអាជីវកម្មលក្ខណៈហ្រ្វេនឆាយ ដោយមិនចំណាយអ្វីច្រើននោះឡើយ។ បងប្អូននឹងទទួលបានបទសោធន៍ ជាក់ស្តែងផ្ទាល់ពីលោកឧកញ្ញ៉ា ហ៊ួត ជា។ ប្រសិនបើបងប្អូនចាប់អារម្មណ៍សូមទំនាក់ទំនងមកក្រុមការងារ តាមរយៈទូរសព្ទ័លេខ ០៧៧ ៥០០ ០០០៕