(ភ្នំពេញ)៖ អស្ចារ្យមែនទែន! រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ វត្ថុអនុស្សាវរីយ៍ និងការបញ្ចុះតម្លៃនានាពីបណ្តាហាង នឹងផ្តល់ជូនអតិថិជនក្នុងឱកាសសម្ពោធ ផ្សារទំនើប ជីប ម៉ុង សែនសុខ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

កាន់តែសប្បាយរីករាយជាមួយការដើរកម្សាន្ត និងទិញទំនិញក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ អស់លោកអ្នកនឹងទទួលបានវត្ថុអនុស្សាវរីយ៍ដូចជា ដបទឹកដ៏ស្រស់ស្អាត កាបូបបរិស្ថាន និងតុក្កតាខ្លាឃ្មុំគួរឲ្យស្រឡាញ់។

មិនទាន់អស់ទេ បណ្តាហាងនានានៅក្នុង ផ្សារទំនើប ជីប ម៉ុង សែនសុខ ក៏មានការបញ្ចុះតម្លៃជាច្រើនភាគរយ ចាប់តាំងពី ១៥% ដល់ ៧០% និងប្រូម៉ូសិនដទៃទៀត។

កម្មវិធីប្រូម៉ូសិននេះ មានហាងដូចជា Nature Republic, Café Amazon, Potato Corner, Bose, Scorpion & Co, U Care, Eye Care, K Four, Papa John’s , Starbucks, Louisiana, Doozii, Ten11, Wavera, Pka k'nhey, Steaklub, Misigga, Bong Crab, Masao, Food Park និងផ្សារទំនើប Chip Mong Supermarket ។

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា «ផ្សារទំនើប ជីប ម៉ុង សែនសុខ គឺជាផ្សារទំនើបប្រមូលផ្តុំដោយហាងល្បីៗជាច្រើន មានទាំងហាងលក់សម្លៀកបំពាក់បុរសនារីកុមារស្អាតៗ ហាងលក់ម្ហូបអាហារភេសជ្ជៈឆ្ងាញ់ៗ ហាងគ្រឿងអេឡិចត្រូនិច និងហាងជាច្រើនទៀត ដែលបើកដំណើរការនិងស្វាគមន៍សាធារណជន សំរាប់មកកម្សាន្ត ពិសារអាហារ និងទិញទំនិញឆាប់ៗនេះ»

សូមអស់លោកអ្នក អញ្ជើញទៅកម្សាន្តនិងរីករាយចំពោះការបើកដំណើរការរបស់ផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី រួមទាំងទទួលបានវត្ថុអនុស្សាវរីយ៍និងការបញ្ចុះតំលៃជាច្រើន។

កុំភ្លេចណា! មកលេងផ្សារទំនើប ជីប ម៉ុង សែនសុខ ទាំងអស់គ្នា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ!៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

* https://www.facebook.com/chipmongsensok

* https://www.facebook.com/ChipMongMalls
* ចុចលើ Link ដើម្បីទៅដល់គោលដៅ https://g.page/chip-mong-sen-sok-mall?share