(បាសេឡូណា)៖ ខ្សែការពារសញ្ជាតិបារាំងរបស់ក្លិប FC Barcelona កីឡាករ Samuel Umtiti នឹងធ្វើការវះកាត់នៅថ្ងៃអង្គារនេះ ដោយសាររបួសប្រអប់ជើង ក្នុងការហ្វឹកហាត់។ នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានរងបួសជើងខាងស្តាំ និងបានបាក់ឆ្អឹងម្រាមជើងទី៥ របស់គាត់។ នេះបើតាមក្លិប Barca បានឲ្យដឹងនាថ្ងៃចន្ទ។

«កីឡាកររូបនេះនឹងទទួលការវះកាត់នៅថ្ងៃអង្គារ ជាមួយវេជ្ជបណ្ឌិត Doctor Antoni Dalmau នឹងទទួលសេវាថែទាំសុខភាពរបស់ក្លិបផងដែរ» នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

Barca បានប្រកាសកាលពីសប្តាហ៍មុនថា កីឡាករ Umtiti បានបន្តកិច្ចសន្យារបស់លោករហូតដល់ខែមិថុនា ឆ្នាំ២០២៦ ហើយបានទទួលយកការកាត់ប្រាក់ខែ រយៈពេល ១៨ខែផងដែរ ដែលមាននៅលើកិច្ចសន្យាចាស់របស់លោកទៀតផង៕