(ភ្នំពេញ)៖ បើកឆាកខែដំបូងក្នុងឆ្នាំថ្មី ធនាគារ ជីប ម៉ុង បើកសម្ពោធសាខាដ៏ថ្មី និងប្រណីតរបស់ខ្លួន ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ដោយមានការរៀបចំកម្មវិធីរហូតដល់ទៅ ៣ថ្ងៃ ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២២ ព្រមទាំងមានកម្មវិធីផ្តល់ជូនពិសេសៗជាច្រើនសម្រាប់អតិថិជនដែលអញ្ជើញទៅកាន់សាខាថ្មីនេះដោយផ្ទាល់។

ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង សាខាផ្សារទំនើប ជីប ម៉ុង សែនសុខ អតិថិជននឹងរីករាយជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនដូចជា៖

១៖ សម្រាប់អតិថិជនបើកគណនីថ្មីបើកគណនីថ្មី និងដាក់ប្រាក់ក្នុងគណនីចាប់ពី ៥០ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានបណ្ណទឹកប្រាក់ចំនួន ៥ដុល្លារ សម្រាប់ទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ភ្លាមៗ។ កម្មវិធីបើកគណនីនេះមានសុពលភាពពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

២៖ សម្រាប់អតិថិជនដែលធ្វើការដាក់ប្រាក់បញ្ញើក្នុង «កម្មវិធីប្រាក់បញ្ញើVIP» លោកអ្នកនឹងទទួលបានអាវក្រៅដ៏ស្រស់ស្អាតបន្ថែមពីលើកាដូដែលផ្តល់ជូនស្រាប់។

៣៖ សម្រាប់អតិថិជនដែលទទួលបានការអនុម័តលើកម្ចីទិញផ្ទះលោកអ្នកនឹងទទួលបាន អាវយឺត កំប៉ុងទឹក និងថង់យូរដ៏ប្រណីតភ្លាមៗ។

៤៖ សម្រាប់អតិថិជនដែលស្នើ ឬអនុម័តកម្ចីផ្ទាល់ខ្លួន ឬ កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម លោកអ្នកនឹងទទួលបានតុក្កតាស្រមោច និងថង់យួរដ៏ស្រស់ស្អាត។

ក្រៅពីការផ្តល់ជូនពិសេសទាំងនេះ ធនាគារ ជីប ម៉ុង ក៏មានកម្មវិធីផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលធ្វើការទូទាត់តាមChip Mong Pay នៅតាមបណ្តាហាងដៃគូសហការក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។

សូមអញ្ជើញអតិថិជន និងសាធារណៈជនទាំងអស់ មកទទួលយកបទពិសោធន៏ និងប្រម៉ូសិនដ៏អស្ចារ្យពីធនាគារ ជីប ម៉ុង។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឱ្យសោះ។ ការផ្តល់ជូននេះមានត្រឹមតែ ៣ថ្ងៃ និងនៅធនាគារ ជីប ម៉ុង សាខាផ្សារទំនីប ជីប ម៉ុង សែនសុខ តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម៖ 081/066 811 911 ៕