(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធី គ្រុប សូមចូលរួមអបអរសាទរសិស្ស ថ្នាក់ទី១២ ទាំងអស់នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ១,៥០៥នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ជាពិសេសសិស្ស និទ្ទេស A ចំនួន ៩៩នាក់។

សូមជូនពរសិស្សថ្នាក់ទី១២ ទាំងអស់ ឲ្យទទួលបានជោគជ័យក្នុងជីវិត និងសូមបន្តការខិតខំសិក្សារៀនសូត្រ បន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ដែលជាភូមិសិក្សាថ្មី ទៅតាមជំនាញ តាមមហាវិទ្យាល័យនីមួយៗ ដែលខ្លួនស្រឡាញ់ ពេញចិត្ត ដើម្បីសម្រេចក្តីស្រមៃ និងគោលបំណង របស់ខ្លួនម្នាក់ៗ និងចាប់យកអាជីព ទៅតាមទេពកោសល្យ ដែលខ្លួនមានពីកំណើត ដើម្បីក្លាយខ្លួនជាធនធានមនុស្ស ប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់ និងជាទំពាំង ស្នងឫស្សីសម្រាប់បន្តវេន និងជួយអភិវឌ្ឍប្រទេសជាតិ ឲ្យបានកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត នាពេលអនាគត ៕