(ភ្នំពេញ)៖ ការវិនិយោគលើអចលនទ្រព្យ ពិតជាទាមទារឲ្យមានការយកចិត្តទុកដាក់ និងពិនិត្យគ្រប់ជ្រុងជ្រោយមុនឈាន ដល់ការសម្រេចចិត្ត ជាក់ស្ដែងគម្រោង ផាក លែន ពោធិ៍ចិនតុង ពិតជាស័ក្ដិសមបំផុត សម្រាប់លោកអ្នកកំពុងស្វែងរកលំនៅដ្ឋាន ប្រកបដោយគុណភាព ទីតាំងល្អ និងមានតម្លៃសមរម្យ។

៥ចំណុចធំៗដែលអតិថិជនគួរជ្រើសរើសទិញ ផ្ទះនៅគម្រោង ផាក លែន ពោធិ៍ចិនតុង៖

១៖ លំនៅដ្ឋានប្រណីត ទីតាំងស្ថិតនៅចំកណ្ដាលទីក្រុង តម្លៃសមរម្យ៖ សំណង់ផ្ទះមានគុណភាពខ្ពស់ ម៉ូដស្អាតទាន់សម័យ និងមានតម្លៃចាប់ពី១០ម៉ឺនដុល្លារតែប៉ុណ្ណោះ។

២៖ គម្រោងផ្តល់ភាពងាយស្រួល ក្នុងការរស់នៅ៖ ផ្សារទំនើប ជីប ម៉ុង នឹងមានវត្តមានក្នុងគម្រោង ផាក លែន ពោធិ៍ចិនតុង ដែលមានលក់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគ ងាយស្រួល សម្រាប់អ្នករស់នៅក្នុងគម្រោងក៏ដូចជា តំបន់ពោធិ៍ចិនតុងទាំងមូល។

៣៖ សួនឧទ្យានបៃតងស្រស់បំព្រង៖ ស្ថិតចំចំណុចកណ្ដាលនៃគម្រោង មានដើមឈើតូចធំ ផ្ដល់ជាម្លប់ត្រឈឹងត្រឈៃ នាំឱ្យការរស់នៅពោរពេញ ដោយផាសុកភាព។

៤៖ ហ្សប ហៅស៍ ស្ថិតនៅលើផ្លូវធំ៖ ជាជម្រើសល្អសម្រាប់អ្នកដែលមានបំណងទិញផ្ទះ ដើម្បីប្រកបអាជីវកម្ម។

៥៖ ទីតាំងអំណោយផល សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម៖ ត្រឹមតែ២នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងផ្លូវខ្វាត់ខ្វែងជាច្រើនទៀតផង។

សូមចូលរួមកម្មវិធីបើកលក់ជាផ្លូវការគម្រោង ផាក លែន ពោធិ៍ចិនតុង នៅថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០២២ខាងមុខ ដើម្បីជ្រាបកាន់តែច្បាស់ពីគម្រោងនេះសូមទស្សនាវីដេអូខាងក្រោម ក្នុងនោះអតិថិជននឹងមានឱកាសទទួលបានការផ្តល់ជូនពិសេសពី ជីប ម៉ុង លែន ផងដែរ។

(https://bit.ly/PLPCT_TVC)

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់ ជីប ម៉ុង លែន ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមរយៈ
* ទូរស័ព្ទលេខ៖ 016 997 888
* តាមរយៈ chipmongland.com ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់៖ Facebook m.me/chipmongland។
* Telegram t.me/chipmongland៕