(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលឹវើ ខេមបូឌា លីមីតធីត ត្រូវបានជ្រើសរើសជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៉ី។ នេះបើតាមការវាយតម្លៃរបស់ HR Asia។ កន្លងមកក្រុមហ៊ុនយូនីលឹវើ ក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ឆ្នើមបែបនេះចំនួន ៥ដង ដែលបញ្ជាក់ថាក្រុមហ៊ុនយូនីលឹវើ គឺជាជម្រើសនិយោជកដែលជាទីពេញចិត្តនៅប្រទេសកម្ពុជា។

លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជា និងឡាវ បានថ្លែងថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការទទួលបានពានរង្វាន់ដ៏ឆ្នើមនេះ ដែលមានន័យថាយើងស្ថិតក្នុងចំណោមក្រុមហ៊ុនល្អបំផុតនៅអាស៉ី។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពក្នុងគ្រាលំបាក ដែលមនុស្សគ្រប់គ្នាកំពុងជួបប្រទះ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ពិតជាសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវការងារប្រកបដោយគោលបំណង និងកន្លែងធ្វើការប្រកបដោយក្តីប្រាថ្នាសម្រាប់បុគ្គលិករបស់យើងនៅក្នុងប្រទេសកម្ពុជា»។

ពានរង្វាន់ HR Asia Best Companies to Work for in Asia គឺជាកម្មវិធីទទួលស្គាល់ស្ថាប័នដែលត្រូវបានកំណត់ដោយនិយោជិតរបស់ពួកគេថា ជានិយោជកមួយក្នុងចំណោមនិយោជកដែលល្អបំផុតនៅអាស៉ី និង ជាជម្រើសនិយោជកល្អបំផុតដែលបុគ្គលិកចង់ធ្វើការជាមួយ។ ពានរង្វាន់នេះ ផ្តោតលើក្រុមហ៊ុនដែលមានការអនុវត្តធនធានមនុស្សល្អបំផុត ដែលបង្ហាញពីកម្រិតខ្ពស់នៃការចូលរួមរបស់បុគ្គលិក និងវប្បធម៌កន្លែងធ្វើការដ៏ល្អនៅទូទាំងអាស៉ី។

លោក លី សុធូ បន្ថែមថា៖ «យើងកំពុងស្ថិតក្នុងដំណើរនៃការបង្កើតវប្បធម៌ការងាររួមបញ្ជូលគ្នា និងបរិយាកាសការងារជាវិជ្ជមាន ដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានតម្លៃ និងមានអារម្មណ៍ថាមានសុវត្ថិភាព។ យើងប្តេជ្ញាក្នុងការផ្តល់នូវវប្បធម៌ការងារដ៏ល្អ ប្រកបដោយការយកចិត្តទុកដាក់លើការរួមបញ្ចូលគ្នា និងភាពចម្រុះនៃបុគ្គលិក ដែលគ្រប់គ្នាអាចដាក់ចិត្តដាក់កាយធ្វើការ ហើយយើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីគាំទ្របុគ្គលិករបស់យើង ឲ្យបំពេញការងារបានល្អបំផុតអស់ពីសម្ថតភាពរបស់ពួកគេ»

ក្រុមហ៊ុនយូនីលឹវើ ក្នុងប្រទេសកម្ពុជា នឹងបន្តវិនិយោគលើបុគ្គលិករបស់ខ្លួន កសាងបុគ្គលិកកម្ពុជាដែលមានទេពកោសល្យ ឱ្យក្លាយជាអ្នកដឹកនាំនាពេលបច្ចុប្បន្ន និងអនាគតសម្រាប់ប្រទេសជាតិទាំងមូល និងធានាបាននូវបរិយាកាសការងារជាវិជ្ជមានសម្រាប់បុគ្គលិកគ្រប់រូប ជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់យើង។ នៅប្រទេសកម្ពុជា ក្រុមហ៊ុន យូនីលឹវើ ចែកចាយទំនិញប្រើប្រាស់ចាំបាច់រួមមាន៖ ផលិតផលថែរក្សា និងអនាម័យខ្លួនប្រាណ សាប៊ូកក់សក់ សាប៊ូលាងសម្អាតផ្ទៃមុខ ថ្នាំដុសធ្មេញ ស្ព្រៃបាញ់សម្លាប់មេរោគ ទឹកលាងចាន ទឹកលាងសម្អាតកម្រាលឥដ្ឋ សាប៊ូបោកគក់ និងផលិតផលចំណីអាហារចាំបាច់ជាដើម។

ក្រៅពីជាប់ឈ្មោះជាកន្លែងធ្វើការ ដែលបានផ្តល់បរិយាកាសការងារល្អបំផុតសម្រាប់និយោជិតរបស់ខ្លួន ក្រុមហ៊ុន យូនីលឹវើ ក៏បានឈានមុខគេក្នុងការគាំទ្ររាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិលផ្សេងទៀត ចាប់តាំងពីមានការឆ្លងកូវីដ-១៩ នៅប្រទេសកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន យូនីលឹវើកម្ពុជា បានបរិច្ចាកផលិតផលចំណីអាហារចាំបាច់ ផលិតផលថែរក្សាអនាម័យ និងឧបករណ៍ជំនួយដង្ហើមដែលមានតម្លៃជាង ៦១៥ លានរៀល ឬប្រហែល ១៥០,០០០ ដុល្លារអាមេរិក ដល់ស្ថាប័ននានាក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្រុមហ៊ុនក៏បានបរិច្ចាកម្សៅសាប៊ូ វីសូចំនួន ១០,០០០ កញ្ចប់ទៅកាន់សាលារដ្ឋនានា ដែលស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និង កីឡា ដើម្បីអបអសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មីផងដែរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សូមជម្រាបថា យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២.៥ ប៊ីលាននាក់ក្នុង ១ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៤៩,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥០.៧ ប៊ីលានអឺរ៉ូ កាលពីឆ្នាំ ២០២០។

ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់យូនីលឹវើ គឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេសអភិវឌ្ឍ។ យូនីលឹវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញប្រើប្រាស់នៅតាមផ្ទះ ទូទាំងពិភពលោក រួមមានម៉ាកយីហោសកលដូចជា Dove, Lifebuoy, Knorr, Magnum, OMO និង Surf និងផលិតផលផ្សេងទៀតដូចជា Love Beauty & Planet, Hourglass, Seventh Generation and The Vegetarian Butcher ។

ចក្ខុវិស័យរបស់ពួកយើង គឺដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ជាមួយអាជីវកម្មប្រកបដោយ និរន្តរភាព និង ដើម្បីបង្ហាញពីគំរូអាជីវកម្មដែលសមស្របទៅនឹងអនាគត និងមានគោលបំណងក្នុងការជំរុញឱ្យមានដំណើរការល្អ។ យើងមានប្រពៃណីយូរអង្វែង នៃការរីកចម្រើនអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ បើយើងក្រឡេកទៅមើលជំនាន់លោក William Lever ជាស្ថាបនិករបស់ពួកយើង គាត់បានបង្កើតនូវយីហោផលិតផល ដែលជាតំរូវការចាំបាច់ ដំបូងគេរបស់ពិភពលោកគឺសាប៊ូដុំសាន់ឡៃ កាលពីជាង ១០០ ឆ្នាំមុន ហើយវាបានក្លាយទៅជាបេះដូងនៃរបៀបដែលយើងដំណើរការក្រុមហ៊ុនមកដល់សព្វថ្ងៃនេះ។

ចក្ខុវិស័យរបស់ក្រុមហ៊ុនយូនីលឹវើ ជាយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយនិរន្តរភាព គឺត្រូវបានដាក់ចុះដើម្បីជួយយើងឱ្យបំពេញការងារបានល្អប្រសើរ និង ជំរុញកំណើនប្រកបដោយនិរន្តរភាពនិងទំនួលខុសត្រូវតាមរយៈ៖

* លើកកម្ពស់នូវសុខភាពភពផែនដី
* លើកកម្ពស់សុខភាពទំនុកចិត្ត និង សុខុមាលភាពប្រជាជន និង
* ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។

ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងពិតជាមានមោទនភាពណាស់ដែលត្រូវបានគេទទួលស្គាល់នៅក្នុងឆ្នាំ ២០២០ ជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានផ្តល់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលក្នុងឆ្នាំ២០២០ នៅក្នុងការស្ទង់មតិរបស់ GlobeScan/SustainAbility Leaders រយៈពេល ១០ឆ្នាំជាប់ៗគ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។

សម្រាប់ការសាកសួរព័ត៌មាន លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ
* Email: [email protected]
* HP: +855 10 944 544 ៕