(សៀងហៃ)៖ ប្រទេសចិនបាននាំចេញស្មាតហ្វូនចំនួន ៣៤២.៨លានគ្រឿងទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុកក្នុងឆ្នាំ ២០២១ ដោយបានកើនឡើង ១៥.៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដែលបង្ហាញពីការងើបឡើងវិញនៃវិស័យនេះបន្ទាប់ពីមានផលប៉ះពាល់ដែលបានកើតឡើងពេលដែលវិបត្តិ COVID-19 មកដល់។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថានៅក្នុងឆ្នាំ២០២០ ប្រទេសចិនបាននាំចេញស្មាតហ្វូនរហូតដល់ទៅ ចំនួន២៩៦លានគ្រឿងតែទោះយ៉ាងនេះក្តីក៏នៅតែមានកម្រិតទាបជាងឆ្នាំ២០១៩កន្លងទៅ។ ហើយកាលពីខែមុន ប្រទេសចិនបាននាំចេញស្មាតហ្វូនចំនួន ៣២.៧លានគ្រឿងក្នុងស្រុក ដែលបានកើនឡើង ២៩.៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលមានម៉ូដែលទូរស័ព្ទ និង ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតមួយចំនួនទៀតបានជួបការលំបាកក្នុងឆ្នាំ២០២១ ដោយសារមានកង្វះខាតបន្ទះឈីប និងមានការរឹតបន្តឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលជាមូលហេតុធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ។

គួរជម្រាបផងដែលថា នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១ ក្រុមហ៊ុនបានរាយការណ៍បន្ថែមពីការកើនឡើងនៃប្រាក់ចំណូល ៨៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំពី Greater China ដែលរួមមានតៃវ៉ាន់ និងហុងកុងជាដើម៕