(ភ្នំពេញ)៖ ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំខាលនាំលាភសំណាង សុភមង្គល និងសេចក្តីសុខនៅណាហ្គាវើលដ៍! សូមអញ្ជើញទៅកម្សាន្ត និងទទួលយក បទពិសោធន៍ដ៏អស្ចារ្យ ជាមួយនឹងការផ្តល់ជូនម្ហូបនាំសំណាង នំប្រពៃណីចិន កញ្ចប់ស្នាក់នៅ ការតុបតែងលម្អដ៏ស្រស់ស្អាត និងការផ្តល់ជូនជាច្រើនទៀត ក្នុងឱកាសបុណ្យចូលឆ្នាំចិន រៀងរាល់ថ្ងៃ ពីឥឡូវនេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ។

ទទួលបានតុក្កតារូបកូនខ្លាដ៏ស្រស់ស្អាតឥតគិតថ្លៃ នៅពេលអ្នកចំណាយ $៨៨ ឬច្រើនជាងនេះ ក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes។ លោកអ្នកក៏អាចទិញតុក្កតារូបកូនខ្លាដ៏ស្រស់ស្អាតនេះផងដែរ ដោយចំណាយ $៨,៨០ ប៉ុណ្ណោះ នៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ សមាជិកណាហ្គាវើលដ៍ អាចទទួលបានតុក្កតារូបកូនខ្លាឥតគិតថ្លៃ ដោយប្តូរ ៨៨ ពិន្ទុ ឬដោយសន្សំ ១៨៨ ពិន្ទុក្នុងមួយថ្ងៃ (ផ្តល់ជូនម្តងសម្រាប់សមាជិក Reserve ប៉ុណ្ណោះ)។ ផ្តល់ជូនរហូតអស់ពីស្តុក។

ក្រុមមេចុងភៅដ៏ចំណាននៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes បានច្នៃបង្កើតម្ហូបចិនដ៏ឈ្ងុយឆ្ងាញ់ ដើម្បីអបអរបុណ្យចូលឆ្នាំចិនប្រកបដោយសិរីមង្គល សម្រាប់អតិថិជនរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងដៃគូធុរកិច្ច។ ពុកម៉ែបងប្អូន អាចកម្ម៉ង់ម្ហូបឈុត តម្លៃចាប់ពី $២៣៨ សម្រាប់ ៤, ៨ ឬ ១០ នាក់ រួមមាន ស៊ុបក្រពះត្រី អយស្ទ័រក្រៀម បង្កងមេគង្គ ត្រីតុកកែ និងជើងជ្រូកខជាមួយផ្សិតចិន។

លោកអ្នកអាចកម៉្មង់ម្ហូប ដាច់ដោយឡែកបានផងដែរ តម្លៃចាប់ពី $១២ ដែលមានម្ហូបពេញនិយម ដូចជា ម្ហូបអ៊ីសាងនាំសំណាង ដែលមានលាយជាមួយបង្កងអូស្ត្រាលី ប៉ាវហ៊ឺអាហ្រ្វិកខាងត្បូង ត្រីសាលម៉ុនអាត្លង់ទិក គ្រឿងសមុទ្រ ឬសាច់មាន់។ តាមជំនឿ ប្រសិនបើលោកអ្នកចាប់ម្ហូបអ៊ីសាងកាន់តែខ្ពស់ឡើងទៅលើ និងនិយាយពាក្យល្អៗ លោកអ្នកនឹងទទួលបានសំណាងល្អពេញមួយឆ្នាំ។ ម្ហូបពេញនិយមមួយមុខទៀត គឺឆ្នាំងមហាសម្បត្តិដែលមានគ្រឿងសមុទ្រស្រស់ចម្រុះ និងសាច់សម្រាប់ពិសា ៦ ឬ១០នាក់ ព្រមទាំងមុខម្ហូបដែលច្នៃដោយមេចុងភៅជាច្រើនមុខទៀត។

រីឯម្ហូបនាំលាភសម្រាប់អបអរបុណ្យចូលឆ្នាំចិន ក៏មានបម្រើជូននៅភោជនីយដ្ឋាន Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និង Golden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) ២៤ ម៉ោងលើ ២៤ ម៉ោងផងដែរ។ ចំណាយចាប់ពី $៣ លោកអ្នកអាចពិសាជើងទាខ្វៃបែបចិនជាមួយសាច់ក្រកផ្សិតភ្នំមកពីតំបន់អាស៊ី ភាគខាងកើតជាមួយបាយឆា ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ ផ្សិត និងផ្កាខាត់ណា និងមីអាយុវែងឆាជាមួយប៉ាវហ៊ឺ អមជាមួយនឹងនំបាយដំណើបចំហុយ ជាមួយដូង និងសណ្តែកដី។

បង្កើនសេចក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្តរួមការងារ និងអតិថិជនដោយទិញនំប្រពៃណីចិនដែលមានលក់រៀងរាល់ថ្ងៃ ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២)។ នំសុភមង្គលទាំងនេះ រួមមាន នំនៀនកៅរូបត្រី នំរសជាតិម្នាស់ នំសណ្តែកដី និងនំជាច្រើនមុខទៀត តម្លៃចាប់ពី $៨ ប៉ុណ្ណោះ។ យើងក៏មានលក់នំ ប្រពៃណីចិនខ្ចប់ក្នុងកាដូ ៥ ប្រភេទផងដែរ តម្លៃ $៣៨ ក្នុងមួយកញ្ចប់។

ក្នុងឱកាសដ៏រីករាយនេះ ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនកញ្ចប់ស្នាក់នៅបញ្ចុះតម្លៃដ៏អស្ចារ្យផងដែរដែលរួមបញ្ចូលការស្នាក់នៅ អាហារប៊ុហ្វេ និងសេវាកម្មស្ប៉ា ជាដើម។ កញ្ចប់ស្នាក់នៅសុភមង្គលតម្លៃ $៩៨ រួមមាន ការស្នាក់នៅ ១ យប់ក្នុងបន្ទប់ Superior នៅណាហ្គាវើលដ៍ទី២ និងប៊ុហ្វេអន្តរជាតិពេលល្ងាចសម្រាប់ ២ នាក់ នៅភោជនីយដ្ឋាន 2Pangea ។

កញ្ចប់បន្ទប់នាំសំណាង តម្លៃ $១៦៨ រួមមាន ការស្នាក់នៅ ២ យប់ ប៊ុហ្វេពេលល្ងាចសម្រាប់ ២ នាក់ បណ្ណភេសជ្ជៈ និងអាហារឈុតហាយធី។ កញ្ចប់បន្ទប់សិរីមង្គល តម្លៃ $២៦៨ រួមមាន ការស្នាក់នៅ ២ យប់ ប៊ុហ្វេពេលល្ងាចសម្រាប់ ២ នាក់ បណ្ណភេសជ្ជៈ និងកញ្ចប់ស្ប៉ាសុខភាពសម្រាប់ ២ នាក់។ ប្រូម៉ូសិនការស្នាក់នៅ ផ្តល់ជូនពីចន្លោះថ្ងៃទី២២ ខែមករា រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ។ សូមចូលទៅកាន់ www.nagaworld.com សម្រាប់ព័ត៌មានបន្ថែម។

ការតុបតែងលម្អដើម្បីអបអរឆ្នាំខាល បង្កើតនូវបរិយាកាសដ៏ប្លែកអារម្មណ៍នៅក្នុងអគារ ខណៈការតុបតែងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ មានពន្លឺភ្លឺចែងចាំងដ៏ទាក់ទាញសម្រាប់ថតទុកជាអនុស្សាវរីយ៍ និងបង្ហោះនៅលើបណ្តាញសង្គម។ លោកអ្នកនឹងឃើញរូបសំណាករូបខ្លាកម្ពស់ ៤ ម៉ែត្រ និងរូបសំណាកទេវតាទ្រព្យដ៏ធំផងដែរនៅពេលទៅកម្សាន្តនៅលើសួន។

សូមតាមដានទំព័រហ្វេសប៊ុក និង Instagram របស់ណាហ្គាវើលដ៍ដើម្បីទទួលបានការផ្តល់ជូនថ្មីៗ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងចូលរួមការប្រកួតប្រជែង ដើម្បីឈ្នះរង្វាន់ផងដែរ។

ណាហ្គាវើលដ៍ បាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវ និងបុគ្គលិកទាំងអស់ រួមមាន ការតម្រូវឲ្យពាក់ម៉ាស់ ការរក្សាគម្លាតសង្គម និងការផ្តល់ជូនជែលលាងដៃសម្លាប់មេរោគនៅទូទាំងអគារ។ ដូចនេះ សូមអញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕