(ភ្នំពេញ)៖ គម្រោងសួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលមានចំងាយតែ ២.៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការឆាប់ៗនេះហើយ ជាទីកន្លែងកំសាន្ដ ដែលមានទីតាំងសម្រាប់ស្ទូចត្រី តន្ត្រី អាហារដ្ឋាន និងទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបែបធម្មតាជាតិយ៉ាងស្រស់ស្រាយផងដែរ។

សួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំនេះមានឈ្មោះថា «ទីធ្លាលេខ៣» (Courtyard No.3) ហើយក៏បានប្រកាសទទួលចុះឈ្មោះជួលទីតាំងផ្សេងៗ ដូចជាអាហារសម្រន់ បារ ផ្សារទំនើប ហាងកាហ្វេ ឬភេសជ្ជៈជាដើម។
សួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំនេះ គ្របដណ្តប់លើផ្ទៃដី ៤៥,០០០ម៉ែត្រការ៉េ មានច្រកទ្វារបួនផ្លូវធំទូលាយ ស្ថិតក្នុងភូមិសាស្រ្តដ៏ល្អបំផុត ដោយក្នុងនោះចំងាយត្រឹមតែ ២.៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ការដឹកជញ្ជូនងាយស្រួល ទីតាំងល្អ ចំណតរថយន្តធំទូលាយ និងជាកន្លែងប្រមូលផ្តុំលំហូរអ្នកដំណើរគ្រប់ទិសទី។

លើសពីនោះ តំបន់ខាងលើនេះមានបរិយាកាសល្អ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំស្រស់ស្អាត ជាទីគាប់ចិត្ដរបស់អតិថិជនគ្រប់វ័យ។ ជាងនេះទៅទៀតទីតាំងនេះ អំណោយផលសម្រាប់ការប្រកបអាជីវកម្ម ជាឱកាសដ៏ល្អសម្រាប់សហគ្រិន និងអតិថិជននូវជម្រើសផ្សេងៗគ្នា ។សម្រាប់ប្រជាពលរដ្ឋយើង គឺអាចដើរកំសាន្ដជុំគ្រួសារ យ៉ាងសប្បាយរីករាយនៅពេលចុងសប្ដាហ៍នៅក្នុងរាជធានីភ្នំពេញ មិនចំណាយពេលធ្វើដំណើរឆ្ងាយ តែទទួលបានអារម្មណ៍ស្រស់ថ្លា និងអាហារឆ្ងាញ់ៗពិសាផងដែរ។

កាន់តែអស្ចារ្យនោះ គឺមានភោជនីយដ្ឋានចំនួន ៦២ នៅលើបឹង Diaoyutai ដែលមានទេសភាពគួរឱ្យគយគន់ និងឯកជនភាពល្អ សមរម្យសម្រាប់ការជួបជុំគ្រប់ប្រភេទ។ ផ្លាហ្សាតន្ត្រី និងមានអាហារដ្ឋានជាច្រើន សម្រាប់បរិភោគអាហារ អាចពិសាបណ្ដើរ មើលការប្រគំតន្ដ្រីបណ្ដើរ។

សូមអញ្ជើញភ្ញៀវកិតិ្តយសទាំងអស់ ដែលចាប់អារម្មណ៍គម្រោងទីធ្លាលេខ៣ អាចចូលរួមសាកសួរ និងស្វែងយល់បន្ថែមអំពីគម្រោងនេះ នៅការិយាល័យស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១៥ រាជធានីភ្នំពេញ ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 0888530888/ 0888531888; Wechat: S0888530888 S0888531888; Telegram៖ 0888530888 0888531888៕