(ភ្នំពេញ)៖ សួនធម្មជាតិរបស់ បុរី ហ្គោលដេន ផាក លាតសន្ធឹងលើផ្ទៃដី ៤ហិកតាកន្លះ ស្ថិតនៅចំកណ្តាលគម្រោង ដឹណេតឆឺរ៉ល ដែលមានផ្ទៃដីសរុប ៦០ហិកតា មានទន្លេអមសងខាង និង ជាទីតាំងលូតលាស់សម្បូរបែប ក្បែរ កន្លែងដែលលោកអ្នកចង់ទៅដល់។ សួនធម្មជាតិនេះ ក៏បានធ្វើឲ្យគម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក កាន់តែមានភាពលេចធ្លោ និង ល្អដាច់គេក្នុងតំបន់ជ្រោយចង្វារផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទឹក ភ្លើង រចនាឡើងពោរពេញដោយគុណភាព និង មានដើមឈើបៃតង ខាងមុខផ្ទះតាមបណ្តោយផ្លូវក្នុងបុរីយ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។

អ្វីដែលពិសេសនោះគឺ សួនធម្មជាតិ ដ៏ធំមួយនេះ មានមុខងារសម្បូរបែប ផ្តល់ឲ្យលោកអ្នកនូវខ្យល់បរិសុទ្ធ បង្កើតបាននូវភាពស្រស់ស្រាយ ក្នុងគម្រោង ដឹណេតឆឺរ៉លផ្ទាល់តែម្តង។ ហើយក្នុងនោះរួមមាន ក្លឹបហោស ក្លឹបហាត់ប្រាណ ដែលនឹងមានបំពាក់ទៅដោយឧបករណ៍ហាត់ប្រាណដ៏ទាន់សម័យជាច្រើន ប្រភេទផងដែរ។ អាងហែលទឹកធំខាងក្រៅហ៊ុមព័ទ្ធដោយធម្មជាតិ មានទីធ្លារត់ហាត់ប្រាណសម្រាប់ មនុស្សចាស់ កន្លែងសម្រាប់ក្មេងលេង និង ផ្លូវសម្រាប់ជិះកង់អមដោយសួនផ្កាចម្រុះពណ៌។

លើសពី នេះទៅទៀត យើងក៏ឃើញមាននូវកន្លែងលំហែកាយ ដែលមានវាលស្មៅដ៏ខៀវស្រងាត់ ធ្វើឲ្យលោកអ្នកមានអារម្មណ៍កាន់តែស្រស់ស្រាយ និង មានដើមឈើធំៗ អាចផ្តល់ជាម្លប់ត្រឈឹងត្រឈៃ សម្រាប់លោកអ្នកសម្រាកលំហែជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រោយពីការនឿយហត់ បានទៀតផង។

គ្រប់យ៉ាងដែល បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនលោកអ្នកនៅក្នុងគម្រោង ដឹណេតឆឺរ៉ល គឺជាទីទូលាយមួយ ដែលហ៊ុមព័ទ្ធដោយធម្មជាតិ ជាទីកន្លែងដែលបង្កើតភាពចង់ចាំ ជាទីកន្លែងផ្តល់ អារម្មណ៍ថាជារបស់យើងហើយលោកអ្នកនឹងទទួលបានបទពិសោធន៍គ្រប់បែបយ៉ាងដែលជីវិតបានផ្តល់ឲ្យ។

យើងកំពុងបង្កើតបរិយាកាសរស់នៅបែបថ្មី ជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលំហែ និង ប្រណីតភាព ជាទីកន្លែងដែលប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ ប្រៀបបានទៅនឹងតំបន់រីសត ងាយស្រួលទាំងការរស់នៅ និង ប្រកបអាជីវកម្ម៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

* លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
* ឬតាមរយ:ប្រព័ន្ធអនឡាញ
- ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
- តេឡេក្រាម: https://t.me/boreygoldenpark
- អ៉ីនស្ដាក្រាម: https://instagram.com
- ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural