(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor Co បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាសម្រាប់អាគុយលីចូម-លោហធាតុ ជាមួយក្រុមហ៊ុនផលិតអាគុយ EV ដែលមានឈ្មោះថា SES Holdings Pte Ltd ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Honda បានប្រកាសថាក្រុមហ៊ុន SES ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយលីចូមសម្រាប់រថយន្តអគ្គីសនី គ្រោងនឹងចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉ក ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ គ្រោងទិញប្រហែលភាគរយប្រហែល ២ភាគរយនៃក្រុមហ៊ុនដែលបានចុះបញ្ជី SES AI Corporation។

គួរជម្រាបផងដែរថា អាគុយលីចូម-លោហធាតុ ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវដង់ស៊ីតេថាមពលខ្ពស់ជាងអាគុយលីចូម-អ៊ីយ៉ុង ដែលត្រូវបានប្រើនៅក្នុងរថយន្តអគ្គិសនីភាគច្រើននាពេលបច្ចុប្បន្ននេះ៕