(កំពង់ស្ពឺ)៖ ឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថា ជាឧទ្យានជាតិគិរីរម្យនោះ គឺមានចម្ងាយប្រមាណ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅក្នុងភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិមួយនេះ ហ៊ុមព័ទ្ធដោយព្រៃឈើ ជ្រោះជ្រងជ្រលងអូ និងគិរីបុព្វតា មានវិសាលភាព គ្របដណ្តប់ ប្រមាណ ៨ម៉ឺនហិចតា ជាមួយទេសភាព បែបធម្មជាតិ ដ៏ល្អប្រណីត លម្អដោយដើមស្រល់ដុះពីធម្មជាតិ នៅលើខ្ពង់រាបគិរីរម្យ អមដោយជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូរ រស់នៅទីនោះ។

ព្រៃធម្មជាតិ នៅតំបន់គិរីរម្យ រួមមាន ប្រភេទព្រៃស្រល់សុទ្ឋភាគច្រើន និង ព្រៃឈើតំបន់ត្រូពិកជាច្រើន ប្រភេទទៀត ហើយព្រៃស្រល់ធម្មជាតិ គឺជាចំណុចពិសេស របស់រមណីយដ្ឋាននេះ ហើយក៏ជាព្រៃស្រល់បម្រុងទុក ធំជាងគេបំផុតនៅប្រទេសកម្ពុជាផងដែរ។

ឥឡូវនេះ ប្រសិនបើលោកអ្នក ចង់បានផ្ទះលំហែរ ឬ រីសត បែបស៉ីមផាក ដែលមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលហ៊ុមព័ទ្ធដោយធម្មជាតិក្បែរតំបន់ខាងលើនេះ សូមមកកាន់គម្រោង ខេមរៈលេហ្គើស៉ី អេកូរីសត អេន លេន ដែលត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ ដែលត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

លោក សាវ៉ាត វឌ្ឍនៈ ប្រធាន ប្រតិបត្តិ និងជា BOD នៃខេមរៈលេហ្គើស៉ី អេកូរីសត អេនលែន បាន្យដឹងថា «នៅទីនេះ (ខេមរៈលេហ្គើស៉ីអេកូរីសត អេនលេន) លាតសន្ធឹងលើផ្ទៃដីប្រមាណជាង ២០០ហិចតា សម្រាប់អភិវឌ្ឍន៍។ ប៉ុន្តែក្នុងជំហានដំបូងនេះ យើងអភិវឌ្ឍន៍ចំនួន ៧៥ហិចតាសិន ហើយនឹងរៀបចំអភិវឌ្ឍន៍ ជាបន្តបន្ទាប់ទៀត តាមដំណាក់កាល។ គម្រោងនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ផ្ចឹក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយ ២៧០០ម៉ែត្រ ពីផ្លូវជាតិលេខ៤ ច្រកចូលខាងស្តាំដៃ តាមក្លោងទ្វារវត្ត វេឡូវ័ន្តអូរឬស្សី ក្នុងភូមិដំណាក់ផ្ចឹក ចន្លោះគីឡូម៉ែត្រលេខ៩៨ (ភ្នំពេញ-ក្រុងព្រះសីហនុ)»

ចំពោះការជ្រើសរើសទីនេះ ដើម្បីបង្កើត ខេមរៈលេហ្គើស៉ី អេកូរីសត អេនលែន, លោក សាវ៉ាត វឌ្ឍនៈ បានគូសបញ្ជាក់ថា ព្រោះទីនេះមានលក្ខណៈអំណោយ ផលពីធម្មជាតិ ដ៏វិសេសវិសាល អមដោយធម្មជាតិ ព្រៃព្រឹក្សាលតាវល្លិ៍ ពោរពេញដោយប្រភេទជីវ:ចម្រុះ មានទឹកជ្រោះ និងជួរភ្នំផ្សេងៗ ដែលជាអំណោយផល សម្រាប់ការរៀបចំអភិវឌ្ឍន៍ បង្កើតជាភូមិឋានខេមរៈលេហ្គើស៉ី អេកូ រីសត ជាលក្ខណៈគ្រួសារ ឬដំណើរកម្សាន្តសប្បាយៗ ជាក្រុមជាបងប្អូន មិត្តភក្តិ ក្រុមហ៊ុន ឬអង្គការ ឬអាចជាការជួបជុំ ប្រារព្ធពិធីផ្សេងៗ ជាច្រើនតាមចំណង់ ជាមួយធម្មជាតិ រួមផ្សំនឹងអាកាសាធាតុយ៉ាងអំណោយផល។

លក្ខណៈពិសេសមួយទៀត នៅខេមរ:លេហ្គើស៉ី អេកូរីសត អេនលេនដ៍ មានតំបន់ទាក់ទាញ នៅជុំវិញ ដូចជាឧទ្យានជាតិគីរីរម្យ មានភ្លើងអគ្គីសនី ព្រោះនៅក្បែរ វារីអគ្គីសនីគីរីរម្យ មានប្រភពទឹកគ្រប់គ្រាន់ មានតំបន់កម្សាន្តបែបប្រវត្តិសាស្ត្រ និងបែបធម្មជាតិ និង មានហេដ្ឋារចនាសម្ព័ន្ធល្អ ជិតផ្លូវល្បឿនលឿន (ភ្នំពេញ-ក្រុង ព្រះសីហនុ) និងផ្លូវជាតិលេខ៤ ជិតក្រុងច្បារមន ជាតំបន់មិនទាន់មានសំណង់ធំៗ និងដីទំនេរច្រើន និងជាតំបន់មានសុវត្ថិភាព រមណីយដ្ឋានថ្មរូង តំបន់ទេសចរណ៍ ជនជាតិសួយ និងចំការតែ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ នៅទីនេះ និងបង្កើត ជាសួនហាយ ត្រូប៉ូនិច ចំការបន្លែអូកានិច កសិដ្ឋានចិញ្ចឹមឃ្មុំ កសិដ្ឋានចិញ្ចឹមសត្វ កសិដ្ឋានដំណាំផ្ទះកញ្ចក់ កសិដ្ឋានចិញ្ចឹមកង្កែប បង្កង កន្លែងលេងកីឡា ការបោះតង់ ការជួបជុំចុងសប្តាហ៍ កន្លែងអប់រំផ្នែកដាំដុះ ដែលមានអ្នកបច្ចេកទេស របស់ក្រុមហ៊ុនចាំជួយបណ្តុះបណ្តាល កម្មវិធីសិល្បៈកម្សាន្ត បែបប្រពៃណី និងសប្បាយភាពផ្សេង។

បើតាមការបញ្ជាក់ ពីលោក សាវ៉ាត វឌ្ឍនៈ គម្រោងខេមរ:លេហ្គើស៉ី រីសត អេនលែ គឺជាទីក្រុងលំនៅដ្ឋាន បែបរីសតដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា និងជាបែបស៉ីមផាកដំបូងគេ ដែលទើបតែមាន នៅក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលជាលក្ខណៈពិសេសទៀតនោះ នៅទីនេះមានទីលានវាយកូនហ្គោល ដែលជាកីឡាទាន់សម័យ ទីលានបាល់ទាត់ បាល់ទះ និងជាមជ្ឈមណ្ឌលលំហែរកម្សាន្តសម្បូរបែប សម្រាប់មនុស្សសម័យថ្មី ដែលត្រូវការ ជីវិតបែបស៉ីវិល័យ ផ្សារភ្ជាប់នឹងបរិស្ថាន បែបធម្មជាតិ ហើយគម្រោងទាំងមូល និង ប្រើពេលអភិវឌ្ឍន៍ ប្រមាណ ៣ឆ្នាំ ឬតិចជាងនេះ ព្រោះហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានលេចចេញ ជារូបរាងហើយនោះ ដូចជាកន្លែងចិញ្ចិមឃ្មុំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

សូមជម្រាបថា គម្រោងខេមរ:លេហ្គើស៉ី អេកូរីសត ត្រូវបានវិនិយោគឡើង នៅលើផ្ទៃជាង ២០០ហិចតា ហើយក្នុងដំណាក់កាលទី១ ធ្វើការអភិវឌ្ឍលើផ្ទៃដី ទំហំ៧៥ហិចតា ដែលមាន៤ប្រភេទ ដូចខាងក្រោម៖

* ប្រភេទទី១៖ ទំហំចាប់ពី (១៥×២៩) (៣៨×៦៥) មាន១៦៩ឡូតិ៍
* ប្រភេទទី២៖ ប្រភេទ B1-B54 ទំហំចាប់ពី (15×25)-(114×37) ប្រភេទ B55 ដល់ B71 ទំហំ ចាប់ពី (30×30)-(75×74) មាន៧១ឡូតិ៍
* ប្រភេទទី៣៖ C1 ដល់ C28 ទំហំ (20×30)-(84×70); ប្រភេទ C29-C55 ទំហំ (14×100)-(80×150) ប្រភេទ C56-C67 ទំហំ (40×36)-(42×72) មាន67ឡូតិ៍
* ប្រភេទទី៤៖ ប្រភេទ D1-D22 ទំហំ (44×49)-(112×173); ប្រភេទ D25-D64 ទំហំ (25×30)-(44×33) និងប្រភេទ D65-D205 ទំហំ (18×30)- (47×79) ដែលមាន ១៩៨ឡូតិ៍។

សូមជម្រាបផងដែរ ក្នុងឱកាសក្រុងពាលី បើកការដ្ឋានសាងសង់ គម្រោងខេមរ:លេហ្គើស៉ី រីសតអេន លេនដ៍ នេះ ចំពោះតម្លៃ 15750$ សម្រាប់អ្នកកក់មុន និងចុះ 20% នៅសល់ 12600$ ហើយសម្រាប់ការបង់រំលស់ គឺក្នុងមួយខែ 245$ ហើយការបង់នេះ ពុំមានការប្រាក់នោះឡើយ៕

ព័ត៌មានលម្អិតទាក់ទងនឹងគម្រោង ខេមរ:លេហ្គើស៉ីរីសត អេន លេនដ៍ នេះ សូមទំនាក់ទំនងលេខទូរសព្ទ (011 999 003 / 010 999 003 / 098 999 337 / 066 999 337)