(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែកៀកខិតមកដល់ហើយ ដូច្នេះដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំចិន ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ បានរៀបចំកម្មវិធីពិសេសមួយទៀតសម្រាប់អតិថិជននោះគឺ ទិញផ្ទះភ្លាម បានខ្លាមាសភ្លាម ដែលសរុបជាទឹកប្រាក់មានតម្លៃរហូតទៅដល់ ២៨,០០០ដុល្លារ។ បានទាំងផ្ទះ បានទាំងហុងស៊ុយ ខ្លាមាសសុទ្ធ 24k ដ៏ស្រស់ស្អាត នាំសំណាងល្អពេញមួយឆ្នាំ។

ជាមួយកម្មវិធី ទិញផ្ទះភ្លាម បានខ្លាមាសភ្លាម នេះផងដែរ ក្រុមហ៊ុនបានផ្តល់ជូនអតិថិជននូវគម្រោងរបស់ខ្លួនមានដូចជា៖ គម្រោងអ័រគីដេ ដឹប៊ូតានិចស៉ីធី និង គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ដែលគម្រោងនីមួយៗសុទ្ធតែមានទីតាំងល្អ និងមានសក្តានុពលខ្ពស់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ជាមួយនឹងម៉ូតផ្ទះទំនើបទាន់សម័យគ្រប់ប្រភេទ និងតម្រូវការ រួមមាន៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះប្រកបអាជីវកម្មហ្ស៊បហោសន៍ និងដីឡូតិ៍ ផងដែរ។

ដូច្នេះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទៅលើគម្រោងណាមួយរបស់ក្រុមហ៊ុន អាចអញ្ជើញមកសាកសួរព័ត៌មានពីការិយាល័យលក់ណាមួយរបស់ក្រុមហ៊ុនទាំង ២ទីតាំងនៅ៖

* ការិយាល័យលក់ អ័រគីដេ ដឹប៊ូតានិចស៉ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ
* ការិយាល័យលក់ អ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ 098 73 3333 – 095 277 277 – 085 388 388 – 076 879 9999 ឬ ហ្វេសប៊ុកផេក https://www.facebook.com/orkide.development