(ភ្នំពេញ)៖ ក្រុមហ៊ុន ជីស៊ីស៊ី (GCC) ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ស្អែកនេះ នឹងប្រកាសបើកលក់សាកល្បង វិមានអលង្ការរបស់គម្រោងផ្សារជីស៊ីអូរឫស្សី។

វិមានអលង្ការមានទីតាំងនៅជាន់ទីមួយ L1A នៃផ្សារជីស៊ី អូរឫស្សី។ ជាន់នេះផងដែរ មានច្រកចេញចូលសំខាន់ៗចំនួនពីរដែលតភ្ជាប់ពីជាន់ផ្ទាល់ដី ទៅជាន់ទីមួយ ដែលផ្តល់ភាពងាយស្រួលទាំងអតិថិជន និងម្ចាស់ហាង ព្រមទាំងបង្កើន លំហូរអតិថិជននៅជាន់នោះផងដែរ។ វិមានអលង្ការគឺជាផ្សារដ៏ពិសេស និងប្រណិតមួយដែលលោកអ្នកអាចស្វែងរកគ្រឿងអលង្ការ មាស ប្រាក់ ពេជ្រ ត្បូង និងវត្ថុអនុស្សាវរីយ៍ប្រណិតៗដែលមានគុណភាព។

លោក កាំង នីន នាយកផ្នែកលក់ ផ្សារជីស៊ី អូរឫស្សី បានថ្លែងថា «វិមានអលង្ការមានប្រព័ន្ធការពារសុវត្ថិភាពនៅជុំវិញកន្លែងសំខាន់ៗចំនួន៦ទីតាំង។ យើងបានគិតគូរយ៉ាងលម្អិតអំពីសុវត្ថិភាព របស់ម្ចាស់ហាងតាំងពីពេលបើកប្រកបអាជីវកម្ម រហូតដល់ពេលបិទហាងត្រឡប់ទៅផ្ទះវិញ។ ចំណែកអតិថិជនដែលជាអ្នកទិញក៏មានអារម្មណ៍សុវត្ថិភាព និងកាន់តែងាយស្រួលក្នុងការចំណាយពេលវេលាដើរទិញទំនិញ នៅក្នុងវិមានអលង្ការ»

លោកបានបន្តថា «តាមការសិក្សារបស់យើង បងប្អូនអាជីវករ ជាធម្មតាគឺប្រមូលឥវ៉ាន់របស់ខ្លួនត្រឡប់ទៅវិញទៅមកដោយរក្សាទុកនៅក្នុងទូដែក ឬផ្ទះរបស់ពួកគាត់ដែលនៅឆ្ងាយពីហាង។ ជាពិសេសពួកគេប្រឈមមុខនឹងហានិភ័យខ្ពស់ជាមួយនឹងការបាត់បង់ទំនិញ និងការខូចខាតទំនិញដោយសារតែការលួចឬឆក់ពេលដឹកជញ្ជូន ឬចោរគាស់កំឡុងពេលរក្សាទុកនៅក្នុងហាង។ ប៉ុន្តែប្រសិនបើបងប្អូនជ្រើសរើសធ្វើអាជីវកម្មនៅ វិមានអលង្ការរបស់ផ្សារជីស៊ី អូរឫស្សី លោកអ្នកនឹងអស់ក្ដីបារម្ភចំពោះបញ្ហាទាំងអស់ ព្រោះតែពួកយើងនឹងការពារសន្តិសុខសម្រាប់បងប្អូនជានិច្ច»

លោក កាំង នីន បានពន្យល់ថា ប្រព័ន្ធសន្តិសុខទាំងប្រាំមួយនោះ រួមមាន បន្ទប់សុវត្ថិភាព ដើម្បីទុកដាក់ឥវ៉ាន់មានតម្លៃ ដូចនេះបងប្អូនអាជីវករនឹងទទួលបានភាពស្ងប់ និងទំនុកចិត្ត។ លើសពីនេះប្រសិនបើមានគ្រោះថ្នាក់ ឬត្រូវការជំនួយបងប្អូនអាជីវករគ្រាន់តែចុចប៊ូតុង SOS ដែលមាននៅក្នុងហាងរបស់ពួកគេ ពេលភ្លាមៗនោះ ឧបករណ៍នោះនឹងបញ្ចូនដំណឹងទៅក្រុមសន្តិសុខ ។

ចំនែកឯប្រព័ន្ធប្រកាសអាសន្នវិញ គឺនឹងចាប់ផ្តើមរោទិ៍ឡើងនៅពេលដែលមានការប៉ុនប៉ងទន្ទ្រាន ឬទម្លុះចូលណាមួយ។ ជាមួយនឹងកាមេរ៉ាសុវត្ថិភាព ត្រូវបានតម្លើងនៅគ្រប់ច្រកចេញចូល និងគ្រប់ជ្រុង ដើម្បីធានាថាគ្មានកន្លែងណាអាចគេចផុតពីការតាមដានត្រួតពិនិត្យរបស់ក្រុមសន្តិសុខ និងឆ្មាំប្រដាប់អាវុធរបស់វិមានអលង្ការបានឡើយ ដោយពួកគេរក្សាការប្រុងប្រយ័ត្ន២៤ម៉ោងហើយចាត់វិធានការភ្លាមៗនៅពេលចាំបាច់។”

ដោយបានទទួលស្គាល់ពីបងប្អូនក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាថា ជាក្រុមអភិវឌ្ឍន៍ក្នុងដែលយកចិត្តទុកដាក់ ក្រុមហ៊ុនជីស៊ីស៊ីក៏នឹងផ្តល់នូវសុវត្ថិភាព ដល់ម្ចាស់ហាងទាំងអស់ដោយផ្តល់អោយពួកគេ នូវធានារ៉ាប់រងការពារប្រឆាំងនឹងបទចោរកម្ម និងអគ្គិភ័យ។

លោក កាំង នីន បានលើកឡើងថា ថាក្រុមហ៊ុនជីស៊ីស៊ីកំពុងពិភាក្សាជាមួយអ្នកក្រុមហ៊ុនធានារ៉ាប់រងធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិតនឹងជូនដំណឹងតាមក្រោយបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា។

ផ្សារជីស៊ីអូរឬស្សីធ្លាប់ជាប្រធានបទដ៏ក្តៅគគុក ក្នុងទីក្រុងរួចមកហើយ និងទទួលបានការគាំទ្រច្រើនលើសលប់ពីសាធារណជនចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ មកម្ល៉េះ នៅពេលដែលក្រុមហ៊ុនបានប្រកាសអំពីគម្រោងថាជាអគារ៦ជាន់ ដែលជាស្ថាបត្យកម្មរចនាបែបខ្មែរដ៏ពិសេសមួយ រួមបញ្ចូលគ្នានូវភាពច្នៃប្រឌិតទំនើប ដែលមានទម្រង់ខុសៗខុសគ្នាពីមួយជាន់ទៅមួយជាន់។

ចាប់អារម្មណ៍ចង់ដឹងបន្ថែមពីវិមានអលង្ការ ឬគម្រោងផ្សារជីស៊ីអូរឬស្សី សូមអញ្ជើញមកការិយាល័យលក់ផ្សារជីស៊ីអូរឬស្សី ដែលមានទីតាំងនៅអគារផ្សារទំនើប អូឡាំព្យា ចុងសប្តាហ៍នេះ។ ដើម្បីអបអរសាទរ ការបើកលក់សាកល្បង វិមានអលង្ការ និងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមហ៊ុន ជីស៊ីស៊ី នឹងរៀបចំកម្មវិធីលក់សាកល្បង រយៈពេល 2ថ្ងៃ ដែលមានការរៀបចំសកម្មភាពកម្សាន្ត ការសម្តែង និងប្រម៉ូសិនដ៏អស្ចារ្យសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចុះឈ្មោះ។

សម្រាប់ព័ត៍មានបន្ថែមអំពីផ្សារជីស៊ីអូរឬស្សី សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុក៖ GC Orussey Market - ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
តេឡេក្រាម https://t.me/GCOrusseyMarket
លេខទូរស័ព្ទ 099 331015, 098 331015