(ភ្នំពញ)៖ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី និងក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ

ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (ជេអេស លែន)។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការធ្វើបរិវិសកម្មសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង ជាសាធារណៈរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ដែលត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ចំនួនមូលបត្រកម្មសិទ្ធិ ដែលត្រូវបានស្នើសុំសរុបពីវិនិយោគិន ចូលរួមក្នុងការធ្វើបរិវិសកម្ម (ដោយមិនរាប់បញ្ចូលនូវនិយោជិករបស់ក្រុមហ៊ុន និងវិនិយោគិនសក្តានុពល) មានចំនួនសរុប ៣ ១៣១ ២០៨ ដែលចំនួននេះបង្ហាញពីអត្រា នៃការធ្វើបរិវិសកម្មលើសចំនួន ១,០៩ ដង នៃចំនួនមូលបត្រកម្មសិទ្ធិសរុបចំនួន ២ ៨៦៤ ០០០ដែលត្រូវបានបម្រុងទុកសម្រាប់បែងចែក ជូនវិនិយោគិនសាធារណៈ។

ដោយបូករួមជាមួយនឹង ការធ្វើបរិវិសកម្មពីសំណាក់និយោជិក របស់ក្រុមហ៊ុនដែលមានចំនួនសរុប ២៧៥.០០០ ហ៊ុន និងការធ្វើបរិវិសកម្មពីសំណាក់វិនិយោគិនសក្តានុពលដែលមានចំនួនសរុប ៥.១៤២.០០០ ហ៊ុន ចំនួនមូលបត្រកម្មសិទ្ធិសរុបត្រូវបានធ្វើសំណើលក់ជាសាធារណៈលើកដំបូង ដែលមានចំនួន ៨.២៨១.០០០ ហ៊ុន ត្រូវបានធ្វើបរិវិសកម្មដោយជោគជ័យទាំងអស់។

សូមមេត្តាពិនិត្យមើលបញ្ជីឈ្មោះវិនិយោគិន ដែលបានធ្វើបរិវិសកម្មប្រកបដោយជោគជ័យនៅ ក្នុងតារាងខាងក្រោមនេះ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការបែងចែកមូលបត្រកម្មសិទ្ធិ នៃការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ សូមធ្វើការទំនាក់ទំនងមកកាន់ ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក តាមរយៈទូរស័ព្ទលេខ +៨៥៥ ២៣ ៩៦៩ ១៦១ ឬទំនាក់ទំនងទៅកាន់ក្រុមហ៊ុនមូលបត្ររបស់លោកអ្នក។

លោកអ្នកអាចពិនិត្យមើលបញ្ជីវិនិយោគិនទទួលបានជោគជ័យ នៅក្នុងការធ្វើបរិវិសកម្មលើគេហទំព័រក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក www.rhbgroup.com.kh  និងក្រុមហ៊ុន ជេអេស លែន www.jslandplc.com