(ភ្នំពេញ)៖ ចាត់ទុកថាជាឱកាសល្អ និងជាដំណឹងមួយដ៏រីករាយសម្រាប់ប្អូនៗ ជានិស្សិតក្រីក្រពិតប្រាកដ ខ្វះលទ្ធភាពក្នុងការបន្តការសិក្សា ដែលអញ្ជើញមកពីតាមបណ្ដាខេត្តនានា ខណៈដែលនៅថ្ងៃនេះអ្នកឧកញ៉ាចិត្តធម៌ និងជាម្ចាស់ផលិតកម្ម Galaxy Navatra បានប្រកាសថា នឹងផ្ដល់ជូននូវអាហារូបករណ៍ ១០០% ចំនួន១៥០កន្លែងដល់សិស្សក្រីក្រ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ឧត្តមសិក្សា។

ក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅព្រឹកនេះថា «ដំណឹងល្អ! ឱកាសផ្តល់អាហារូបករណ៍១០០% ចំនួន១៥០កន្លែង ដល់និស្សិតក្រីក្រដែលមានបំណងចង់បន្តបរិញ្ញាបត្រ។
មានផ្តល់កន្លែងស្នាក់នៅ អង្ករ និងឱកាសការងារធ្វើពេលរៀនចប់ ឬរៀនបណ្តើរធ្វើការបណ្តើរនៅក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ផ្ទាល់តែម្តង។ សូមចុចតំណភ្ជាប់ (Link) ខាងក្រោមដើម្បីចុះឈ្មោះ។ https://bit.ly/3KuZjKA»

ជាមួយនឹងសេចក្ដីប្រកាសខ្លី តែមានអត្ថន័យចង់ជួយដល់អ្នកសិក្សា និងជាអ្នកក្រីក្រពិតប្រាកដនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្ថែមទៀតថា «សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមទំនាក់ទំនងតាម តេឡេក្រាម៖

លោកគ្រូ លឹម វណ្ណៈ ០៩៦ ៨៨៧ ៤៨៨៩, លោកគ្រូ សុក សារ៉ុន ០៨៥ ៧២ ៨៧ ១០, លោក ខុត សីហា ០៧០ ៤៥ ១៤ ០០»។

សូមបញ្ជាក់ថា នៅមុនពេលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ដល់និស្សិតក្រីក្រដែលចង់បន្ដការសិក្សាថ្នាក់ឧត្ដម ឬបរិញ្ញាបត្រនេះ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ក៏បានប្រកាសផ្ដល់អាហារូបករណ៍ស្រដៀងគ្នានេះដែរ ប៉ុន្ដែអាហារូបករណ៍របស់លោក យឹម តាស្រង់ គឺសម្រាប់តែសិស្ស និស្សិតក្រីក្រចំនួន ៥០នាក់ មកពីខេត្ដក្រចេះតែប៉ុណ្ណោះ ដែលជាអ្នកមកពីស្រុកកំណើតរបស់លោក ហើយរហូតមកដល់ពេលនេះ អាហារូបករណ៍នោះ ក៏បានពេញគ្រប់ចំនួនអស់ទៅហើយ៕