(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ពោធិ៍ចិនតុងជាផ្លូវការ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដោយផ្ដល់ជូនម៉ូដផ្ទះប្រណីត ទាន់សម័យ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់៨%។

ផាក លែន ពោធិ៍ចិនតុង គឺជាគម្រោងលំនៅឋានប្រណីត ស្ថិតនៅទីប្រជុំជនក្នុងតំបន់ពោធិ៍ចិនតុង ដែលមានសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ផ្សារ សាលារៀន និងផ្លូវខ្វាត់ខ្វែងជាច្រើន។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានឱ្យដឹងថា ដោយសម្លឹងឃើញពីភាពរីកចម្រើនឥតឈប់ឈរក្នុងតំបន់ពោធិ៍ចិនតុងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានវិនិយោគលើគម្រោង ផាក លែន ពោធិ៍ចិនតុង ដែលត្រូវបានអភិវឌ្ឍប្រកបដោយ ចក្ខុវិស័យដ៏វែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការកែប្រែ មុខមាត់ថ្មី និងធ្វើឱ្យតំបន់នេះមានសក្តានុពលកាន់តែខ្លាំង។

លោកបានឱ្យដឹងទៀតថា ផ្សារទំនើប ជីប ម៉ុង ក៏នឹងមានវត្តមានក្នុងគម្រោង ផាក លែន ពោធិ៍ចិនតុងនេះផងដែរ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញ និងការរស់នៅរបស់ប្រជាពលរដ្ឋទាំងក្នុងគម្រោង ក៏ដូចជាក្នុងតំបន់ពោធិ៍ចិនតុងទាំងមូល។

ចូលរួមកម្មវិធីបើកលក់គម្រោង ផាក លែន ពោធិ៍ចិនតុង នៅទីតាំងគម្រោងផ្ទាល់ (https://bit.ly/ParkLandPCT) ដើម្បីទទួលយកផ្ទះថ្មី កាដូឆ្នាំថ្មី ពីគម្រោងដ៏ថ្មីសន្លាងរបស់ ជីប ម៉ុង លែន!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់ ជីប ម៉ុង លែន ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមរយៈ ០៦១ ៩៩៧ ៨៨៨ chipmongland.com ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់៖ Facebook m.me/chipmongland Telegram t.me/chipmongland ៕