(ភ្នំពេញ)៖ តារាចំរៀងដែលមានស្រុកកំណើត នៅខេត្តកោះកុង ជាមួយនឹងទេពកោសល្យ ដែលអាចរក្សារប្រជាប្រិយភាពរហូតទៅដល់ច្រើនជាង១០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានលាតត្រដាងខ្សែវីដេអូខ្លីមួយ ដែលឆ្លុះបង្ហាញអំពីរឿងរ៉ាវជិវិតពិតដ៏អស្ចារ្យរបស់ខ្លួន ក្នុងការជម្នះភាពលំបាក និងការបំបាក់ទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន ជំរុញឲ្យរូបគេបោះបង់ចោលក្តីស្រមៃរបស់ខ្លួន តែទោះជាយ៉ាងណាក៏ដោយ ផ្តើមចេញពីមហិច្ឆិតា និងការជឿជាក់លើខ្លួនឯង ថេណា នៅតែបន្តធ្វើអ្វីដែលខ្លួនស្រលាញ់ ខិតខំស្វែងរកការបំផុសគំនិតថ្មី ស្វែងយល់ពីទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់គាត់ចំពោះតន្ត្រីតាំងពីវ័យក្មេង។

សម្រាប់ ថេណា តន្ត្រីមិនមែនគ្រាន់តែជាការរកប្រាក់ចំណូលទេ គាត់គ្រាន់តែចង់បង្កើតអ្វីដែលគាត់ស្រលាញ់ ហើយសង្ឃឹមថាមនុស្សនៅទីនោះនឹងចូលចិត្តអ្វីដែលគាត់បានបង្កើត។

ថេណា និយាយថា «ជាកិត្តយសរបស់ខ្ញុំ បាទ! ដែលបានបង្ហាញនៅការកត់ត្រាទុករឿងរ៉ាវផ្សេងៗ នៃភាពតស៊ូមួយនេះ។ ដោយសារតែមាន Budweiser ដែលបានបង្កើតរូបភាពទាំងនេះម្តងទៀត។ ទោះបីជាធ្លាប់អស់សង្ឃឹម តែខ្ញុំមិនដែលបោះបង់ ខ្ញុំកាន់ភ្លេងនៅក្នុងដៃ រួចដើរទៅរកក្តីស្រម៉ៃ ជាមួយអ្វីដែលខ្ញុំស្រលាញ់។ តាមរយៈតន្ត្រីខ្ញុំកាន់តែខិតខំបង្កើតច្នៃប្រឌិតអ្វីដែលប្លែកថ្មី ធ្វើវាទៅតាមរបៀបរបស់ខ្ញុំ។ បទចម្រៀងរបស់ខ្ញុំក៏ដូចគ្នា ទាំងនោះជាការពិតដែលមានពិត ទើបខ្ញុំបានសរសេរវាលាយឡំជាមួយអារម្មណ៍ រំភើប ខូចចិត្ត អស់សង្ឃឹម ពេលនៅវ័យរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់។ ហើយខ្ញុំក៏បានឈរនៅលើឆាកយ៉ាងពិតប្រកដមួយ។ ពេលនោះហើយខ្ញុំបានសម្លឹងទៅឆ្ងាយ មើលអ្វីដែលជំរុញអោយខ្ញុំមកដល់ទីនេះ។ មានអារម្មណ៍ថាខ្លួនឯងគឺជាKingយ៉ាងពិតប្រាកដ នៅទីកន្លែងមួយដែលខ្ញុំជាអ្នកបង្កើតវាឡើងមក»

កញ្ញា អ៊ុង ចរិយា ប្រធានផ្នែកទីផ្សារ Budweiser ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា Budweiser លើកទឹកចិត្តចំពោះការតស៊ូរបស់យុវជនទាំងឡាយ បន្តសម្រេចក្តីសុបិន្តរបស់ខ្លួន ហើយចាប់យកគ្រប់ឱកាស និងកុំបោះបង់ចោលក្តីសុបិន្ត (#BeAKing)។

កញ្ញាបន្តថា ថេណាក៏បានបង្កប់នូវជំនឿជឿជាក់លើខ្លួនឯង ដូចគ្នាក្នុងការជំនះឧបសគ្គ រួចបន្តធ្វើអ្វីដែលខ្លួនស្រលាញ់ និងកុំបោះបង់ចោលក្តីស្រមៃ ដើម្បីធ្វើឱ្យសុបិន្តរបស់គាត់ក្លាយជាការពិត»៕