(ភ្នំពេញ)៖ លំនៅឋានទីក្រុងរណបសិរីមង្គល ដែលអភិវឌ្ឍន៍ឡើងដោយ ក្រុមហ៊ុន វើលដ៍ប្រ៊ីដហូម ដែលមានកិច្ចសហការ និងគាំទ្រដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងគោលបំណងផ្ដល់ជូននូវលំនៅដ្ឋានតម្លៃសមរម្យ ផ្ទះដែលមានគុណភាព ប្រកបដោយផាសុខភាព និងបរិយាកាសល្អ សម្រាប់ការស្នាក់នៅដល់ប្រជាពលរដ្ឋមានចំណូលមធ្យម បានបង្ហាញឲ្យឃើញនៅកំណើនលក់យ៉ាងឆាប់រហ័ស។

លោក ឌិត កុសល ប្រធានគ្រប់គ្រងផ្នែកលក់របស់គំរោងទីក្រុងរណបសិរីមង្គល បានថ្លែងថា «មកដល់ពេលនេះ ការលក់ផ្ទះក្នុង ទីក្រុងរណបសិរីមង្គល បានកើនរហូតទៅដល់ជាង ៩០%ហើយ។ ផ្ទះចំនួនជិត ២,៥០០ខ្នងត្រូវបានលក់អស់»

ចំណែកឯ កញ្ញា តារាវត្តី ដែលជាបុគ្គលិកផ្នែកលក់ បានថ្លែងថា ជាប្រចាំថ្ងៃមានអតិថិជនជាច្រើនបានមកមើល និងទិញផ្ទះនៅទីនេះ។ អ្នកទិញភាគច្រើនយល់ថា តម្លៃផ្ទះត្រឹមតែជាង ២ម៉ឺនដុល្លារ ដែលមានសំណង់មានគុណភាព និងការរៀបចំល្អបែបនេះ ពិតជាជម្រើសដ៏ល្អសម្រាប់ពួកគាត់។

លោក ឌិត កុសល ក៏បានបន្ថែមដែរថា «បើយើងគិតពីតម្លៃផ្ទះ និងចម្ងាយទីតាំងគម្រោងពីកណ្ដាលរាជធានីភ្នំពេញ បើប្រៀបធៀបទៅនឹង គម្រោងផ្សេងទៀត ពិបាកនឹងរកគម្រោងលំនៅដ្ឋានណាដែលអាចមានតម្លៃធូរថ្លៃជាង និងការរៀបចំបានល្អបែបនេះណាស់។ ដូច្នេះហើយ ទើបគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល លក់បានលឿន និងជោគជ័យបែបនេះ»

ទំនាក់ទំនងបុគ្គលិក ផ្នែកលក់ សូមទាក់ទងលេខទូរសព្ទ 012 584 226, 089 510 048, 093 923 368 ៕