(ភ្នំពេញ)៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ផ្សារទំនើប ជីប ម៉ុង Supermarket មានកម្មវិធីបញ្ចុះតម្លៃរហូតដល់៥០% រួមទាំង ប្រូម៉ូសិនបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ដែលចំណេញសម្រាប់អតិថិជនដែលមកទិញទំនិញនៅផ្សារទំនើបនេះ។ កម្មវិធីនេះ ចាប់ផ្តើមនៅ ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

រំភើបមែនទែន! ទំនិញរាប់រយមុខ ឯណោះដែលបញ្ចុះតម្លៃ។ នេះលែងជាក្តីបារម្ភ សម្រាប់អតិថិជនដែលស្វែងរកទំនិញផ្សេងៗ បន្លែផ្លែឈើ សម្រាប់សែន ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៀតហើយ។ ដោយគ្រាន់តែអស់លោកអ្នកមក ផ្សារទំនើប ជីប ម៉ុង Supermarket រកអ្វីៗក៏មាននៅទីនេះ ដែលមាន ទំនិញសម្បូរបែប និងមានគុណភាព ចំណែកតម្លៃសមរម្យសម្រាប់អស់លោកអ្នក។

មុខទំនិញរាប់រយមុខ ដែលបញ្ចុះតម្លៃ មានដូចជា បន្លែ ផ្លែឈើស្រស់ៗ, អាហារស្រស់ៗ, គ្រឿងទេស, ផលិតផលសុខភាព និងសម្រស់, ផលិតផលសម្អាត, ភេសជ្ជៈ និងស្រាបៀរ ព្រមទាំងគ្រឿងតុបតែងស្អាតៗសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

រឹតតែពិសេសជាងនេះទៀត គឺកម្មវិធីបញ្ចុះតម្លៃនេះ មាននៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express ទាំង៨ទីតាំង មានដូចជា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ផ្សារទំនើប ជីប ម៉ុង សែនសុខ, ផ្សារទំនើប ជីប ម៉ុង ៥៩៨, ផ្សារទំនើប ជីប ម៉ុង មុន្នីវង្ស, ផ្សារទំនើប ជីប ម៉ុង អេដែនហ្គាឌិន, ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក សេនធើ, និង ជីប ម៉ុង Express ក្នុងលែនម៉ាក ២៧១។

ពិតជាអស្ចារ្យណាស់ រីករាយឆ្នាំថ្មី Gong Xi Fa Chai ហើយក៏រីករាយការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់លើមុខទំនិញនានា! រកឯណាមាន! តែ អាចរកបាននៅ ផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express គ្រប់សាខាទាំងអស់។

ទិញបានទាំងទំនិញល្អ និងដើរផ្សារយ៉ាងមានផាសុខភាព សូមមកផ្សារទំនើប ជីប ម៉ុង! រីករាយឆ្នាំថ្មីទាំងអស់គ្នា៕

សម្រាប់ព័ត៌មានជាច្រើនពីផ្សារទំនើប ជីប ម៉ុង សូមចូលទៅកាន់៖ https://www.facebook.com/ChipMongSupermarket/ ឬអាចចូលក្នុងគ្រុប ផ្សារទំនើប ជីប ម៉ុង ដូចខាងក្រោម៖ https://t.me/chipmongsupermarket