(គីវ)៖ ប្រទេសអ៊ុយក្រែន នឹងបញ្ជូនអត្តពលិកចំនួន ៤៥នាក់ទៅចូលរួមប្រកួតនៅឯព្រឹត្តិការណ៍កីឡាចម្រុះ Beijing 2022 Olympic Winter Games នៅប្រទេសចិន។ នេះបើយោងតាមគណៈកម្មាធិការអូឡាំពិកអ៊ុយក្រែន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
យោងតាមសេចក្តីថ្លែងការណ៍ អត្តពលិកអ៊ុយក្រែននឹងប្រកួតក្នុង ១២វិញ្ញាសានៅឯយុទ្ធនាការ ៤ឆ្នាំខាងលើ។
ប្រតិភូអ៊ុយក្រែន ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡានាពេលខាងមុខនេះ ក៏រួមមានគ្រូបង្វឹកចំនួន ២៦រូប វេជ្ជបណ្ឌិត និងអ្នកម៉ាស្សាព្យាបាលរោគ ១០រូប ព្រមទាំងបុគ្គលិកបច្ចេកទេសចំនួន ៧នាក់ផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍ Beijing 2022 នឹងធ្វើឡើងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នេះដែលមានចិនធ្វើម្ចាស់ផ្ទះ៕