(ភ្នំពេញ)៖ ក្រុមហ៊ុន ថយស៍ & មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ TOYS & ME សាខា កម្ពុជាក្រោម ដែលមានអាស័យដ្ឋាន ផ្ទះលេខ 487 & 489 ផ្លូវលេខ ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD )។

TOYS & ME សាខាកម្ពុជាក្រោម គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៏ខួរក្បាល និងរាងកាយកុមារ ទៅតាមទម្រង់បែបបទ នៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ផលិតផលទាំងអស់គឺសុទ្ធតែដកស្រង់ចេញពីបទពិសោធន៏ថ្មីៗ ជាផលិតផលទំនើបៗ ម៉ូដែលថ្មីៗ និងចុងក្រោយគេបង្អស់ ដើម្បីបំពេញសេចក្តីត្រូវការរបស់មាតាបិតា កុមារាកុមារីគ្រប់រូប។

នាក្នុងឱកាស នៃពិធីសម្ពោធ TOYS & ME សាខាកម្ពុជាក្រោមទីតាំងថ្មីនេះ លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME ក៏បានលើកឡើងថា «គោលដៅដ៏ចំបងរបស់ក្រុមហ៊ុន TOYS AND ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេ ក្នុងការចែកចាយសម្ភារៈកម្សាន្ត និងអប់រំរបស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និងកិត្យានុភាព បូករួមជាមួយ ចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយនៃការបង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈ ការអភិវឌ្ឍន៍ផ្លូវចិត្ត និងផ្លូវកាយរបស់កុមារផងដែរ។ ដូចនេះដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS AND ME ក៏មានកាតព្វកិច្ចក្នុងការផ្តល់អោយកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុតតាមរយៈសំសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ និងសុវត្តិភាព»

លោកបន្ថែមថា «ដោយសារតែការកំណត់នូវគោលដៅ ចក្ខុវិស្ស័យ និងកាតព្វកិច្ច ខាងលើ ក្រុមហ៊ុន TOYS AND ME ជឿជាក់ថាក្នុងការពង្រីកសាខាទាំង ៩សាខានេះ និងផ្តល់ជូននូវការអប់រំ បទពិសោធន៍ ប្រឹក្សាយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន តាមការបង្ហាញពីផលិតផលនៅក្នុងហាងផ្ទាល់ និងទម្រង់បែបបទនៃកម្រិតអាយុការលេងនីមួយៗ របស់ផលិតផលដល់កុមារ»

នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME រូបនេះ បានបញ្ជាក់បន្ថែមទៀតថា «ដោយសារតែការមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់ មានតំរូវការកាន់តែច្រើន និង ដើម្បីបំរើសេវាកម្មជូនដល់អតិថិជនទាំងអស់ អោយកាន់តែមានភាពងាយស្រួល ក្រុមហ៊ុន TOYS AND ME ក៏បានបើកបន្ថែមនូវសាខាថ្មីមួយទៀត នៅតំបន់ខណ្ឌទួលគោកសាខាកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ហើយសាខាថ្មីនេះ គឺជាសាខាទី៩ ហើយបន្ទាប់ពីយើងទទួលជោគជ័យ ក្នុងការបើកសាខាចំនួន៧ មកហើយ ដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។

បច្ចុប្បន្ននេះ ក្រុមហ៊ុន TOYS AND ME បានចាប់ដៃគូរអាជីវកម្មជាមួយនិង ក្រុមហ៊ុន រឺក៏ម្ចាស់អាជីវកម្មដែលលក់ផលិតផលទារក ដែលក្រុមហ៊ុនបានសហការគ្នាក្នុងការផ្តល់ជូនភាពងាយស្រួល ដល់អតិថិជនទៅលើការជាវផលិតផលសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ ដោយដៃគូរអាជីវកម្មរបស់ក្រុមហ៊ុនរួមមាន៖
១៖ ក្រុមហ៊ុន Baby Care ទាំង 8 ទីតាំង
២៖ ក្រុមហ៊ុន BB Sen Sok
៣៖ ក្រុមហ៊ុន Stella Baby Mart និង Stella Supermarket
៤៖ ក្រុមហ៊ុន Khalifa Baby Shop
៥៖ ក្រុមហ៊ុន Family Kids and Care
៦៖ ក្រុមហ៊ុន Baby Mean Chey and Mart

សូមជម្រាបជូនផងដែរថា ពិធីបើកសម្ពោធសាខាថ្មីនេះ TOYS & ME សាខាកម្ពុជាក្រោម ក៏មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ២០% រួមជាមួយការផ្ដល់ជូនកាដូរភ្លាមៗជាច្រើន និងមានកម្មវិធីចាប់រង្វាន់ថែមទៀតផងដែរ។ សម្រាប់ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹងផុតកំណត់នូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២៕

សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 016 288 027