(ភ្នំពេញ)៖ ពាក្យថាគេហដ្ឋានសំដៅទៅលើទីកន្លែងសម្រាប់ការរស់នៅ និងបង្កើតសុភមង្គល ក្នុងរង្វង់ក្រុមគ្រួសារ។ ដូច្នេះ ហើយការជ្រើសរើសគេហដ្ឋាន ពិតជាសំខាន់ និងត្រូវគិតគូរឲ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តថាគួរជ្រើសរើស គេហដ្ឋានប្រភេទណា ឲ្យស័ក្តិសមសម្រាប់ការរស់នៅជាលក្ខណៈ គ្រួសារ។

តួយ៉ាងការជ្រើសរើស គេហដ្ឋានមិនសំដៅទៅលើតែ តម្លៃ ទំហំ ការរចនានោះទេ តែវារួមបញ្ចូលទាំងកេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍ ទីតាំងសក្តានុពលផងដែរ។

បើក្រឡេកមើលការអភិវឌ្ឍអចលនទ្រព្យប្រភេទវីឡាប្រណីតៗ ក្នុងតំបន់នានាជុំវិញរាជធានីភ្នំពេញ កំពុងតែរីកដុះដាលកាន់តែច្រើនឡើង ក្រោយពីបរិបថនៃការរស់នៅ បច្ចុប្បន្នកំពុងតែមានទំនោរផ្លាស់ប្តូរ ទៅរកជីវិតបែបទំនើបស៊ីវិល័យ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អតិថិជន ដែលចង់បានការរស់នៅ ប្រកបដោយផាសុកភាព ឯកជនភាព និងឧត្តមភាព។

កាលពីកន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត បានបើកលក់ជាផ្លូវការ «Mera Secret Garden» ដែលជាដំណាក់កាលថ្មី នៃគម្រោង ដឹស្តា មេរាហ្កាដិន ដែលបានអភិវឌ្ឍប្រភេទវិឡាចំនួនពីរប្រភេទ នោះគឺវីឡាចាស្មីណា ម៉ូដឺន និង វីឡាភ្លោះ ម៉ូដឺន ជាមួយនឹងតម្លៃសមរម្យ ស្របទៅតាមការចង់បានរបស់អតិថិជន។

វីឡាចាស្មីនណា ម៉ូដឺន ត្រូវបានរចនាម៉ូដយ៉ាងល្អឯក ដែលកំពុងតែបង្ហាញពីកិត្យានុភាព ប្រណីតភាព និង ឧត្តមភាព បែបទំនើបទាន់សម័យ សម្រាប់ការរស់នៅដ៏ល្អឥតខ្ចោះ ប្រកបដោយផាសុកភាព។

វីឡាចាស្មីនណា ម៉ូដឺន មានទំហំ 7.5m x 16.2m ធំទូលាយផ្នែកខាងក្នុងដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ ស័ក្តិសមសម្រាប់គ្រួសារ ដែលមានសមាជិក ច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិម ទំនើបទាន់សម័យបំពាក់រួចជាស្រេច។

ចំណែកឯវីឡាភ្លោះ ម៉ូដឺន មានទំហំ 5m x 12m ត្រូវបានអភិវឌ្ឍឡើងជាមួយរចនាបទបែបថ្មី ជាមួយជណ្ដើរឡើងនៅចំហៀងខាងមុខ បង្អួចធំៗជួយឲ្យខ្យល់ និងពន្លឺចេញចូលបានងាយស្រួល បន្ទប់មេគ្រួសារ និងបន្ទប់ផ្សេងទៀតមានទំហំធំទូលាយ វេរ៉ង់ដារក៏ធំស្រលះល្អ ផ្ដល់ភាពមនោរម្យ ដល់លោកអ្នកក្នុងការ ស្រូបយកខ្យល់អាកាស និងជជែកកម្សាន្តបានយ៉ាងមានសុភមង្គល។

វីឡាភ្លោះ ម៉ូដឺន ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុត ដោយផ្ដោតលើប្រណីតភាព ផាសុកភាព និងគុណភាពជាមួយបទពិសោធន៍ នៃការរស់នៅក្នុងវីឡាទោល ដ៏ស៊ីវិល័យពីរជាប់គ្នា តែខណ្ឌដោយជញ្ជាំងរួមមួយ មានទំហំធំទូលាយ មានបន្ទប់ច្រើន និងបំពាក់ដោយគ្រឿងសង្ហារិមទាន់សម័យ។

សូមបញ្ជាក់ផងដែរថា វីឡាទាំងពីរប្រភេទខាងលើ ស្ថិតក្នុងគម្រោងនេះ ដឹស្តាមេរាហ្កាដិន គឺជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍចម្រុះ ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារ ដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារ និងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឲ្យការរស់នៅ ប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។

ដើម្បីជ្រាបពីព័ត៌មានឲ្យកាន់តែច្បាស់ សូមអញ្ជើញមកកាន់ការិយាល័យលក់ ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកទូរសព្ទលេខ 098 / 016 / 017 596 789 សហការីនឹងនៅចំាទទួលស្វាគមន៍ និងប្រឹក្សាយោបល់ជូនលោកអ្នកយ៉ាងគាប់ចិត្ត៕