(ភ្នំពេញ)៖ ព្រះនាងតូច នរោត្ដម ជេនណា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទទួលតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន PAPA JOHN’S ដែលជាក្រុមហ៊ុនភីហ្សាដ៏ល្បីឈ្មោះមួយលំដាប់ពិភពលោក។

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែងតាំងព្រះនាងតូច នរោត្តម ជេនណា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅ PAPA JOHN’S រាជធានីភ្នំពេញ លោក JOHN អគ្គនាយកក្រុមហ៊ុន PAPA JOHN’S នៅកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ក្នុងនាមជាទូតសុឆន្ទៈប្រចាំ PAPA JOHN’S នៅកម្ពុជា។

លោកថា PAPA JOHN’S គឺជាម៉ាកភីហ្សាល្បីមួយក្នុងចំណោមភីហ្សាម៉ាកល្បីៗទាំង៣លើពិភពលោក។ PAPA JOHN’S គឺជាប្រភេទភីហ្សាដ៏ល្បីប្រកបដោយគុណ ភាពខ្ពស់ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ PAPA JOHN’S មានសាខាចំនួនជាង ៤ ០០០ទីតាំងរួចហើយនៅតាមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប អាស៊ី អាម៉េរិកឡាទីន មជ្ឈិមបូព៌ា និងប្រទេសឥណ្ឌាជាដើម។

លោកបានបញ្ជាក់ថា PAPA JOHN’S បានចូលមកទីផ្សារកម្ពុជាដំបូងកាលពីពាក់កណ្តាលឆ្នាំចុងក្រោយក្នុងឆ្នាំ២០១៩ ហើយបានបើកសាខាចំនួន៣ ទីតាំងដំបូង នាខែមីនា ឆ្នាំ២០២១ ហើយក្រុមហ៊ុនគ្រោងនឹងបើកសាខាចំនួន ១៥ ទីតាំងនៅកម្ពុជានៅចុងឆ្នាំ២០២២នេះ។ លោកបញ្ជាក់ថា វត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ក្នុង នាមជាទូតសុឆន្ទៈនឹងធ្វើឱ្យ PAPA JOHN’S កាន់តែទទួលបានទំនុកចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរជាក់ជាមិនខាន។

ព្រះនាងតូច នរោត្តម ជេនណា បានសម្តែងនូវព្រះរាជហឫទ័យសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ ពីបានក្លាយជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន PAPA JOHN’S ជាផ្លូវការ។
ព្រះនាងមានព្រះរាជបន្ទូលថា PAPA JOHN’S គឺជាភីហ្សាដែលព្រះនាងចូលចិត្តខ្លាំងបំផុត ហើយព្រះនាងបានទន្ទឹងរង់ចាំវត្តមាន PAPA JOHN’S នៅប្រទេសកម្ពុជា ជាយូរណាស់មកហើយ។ ព្រះនាងក៏បានជូនពរ PAPA JOHN’S ឱ្យទទួលបានជោគជ័យចាប់ពីពេលនេះតទៅ។

បន្ទាប់ពីចុះហត្ថលេខារួចព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញទេពកោសល្យក្នុងការច្រៀងចម្រៀងភាសាអង់គ្លេសបទ Dancing Monkey ជូនភ្ញៀវកិត្តិយស ព្រមទាំងបានបង្ហាញស្នាដៃក្នុងការធ្វើភីហ្សា PAPA JOHN’S នាឱកាសនោះផងដែរ

បច្ចុប្បន្ននេះ PAPA JOHN’S មានសាខាចំនួន ៦ នៅរាជធានីភ្នំពេញ៖
View Park Mall 

Phone: 060 66 72 72
Address: Boeung Kak Road, Boeung Kak 1
Khan Toul Kouk, Phnom Penh
Phnom Penh, 12151, Cambodia
Chip Mong Sen Sok Mall
Phone: +85560667272
Address: 1928, Oknha Mong Reththy
Sen Sok, Phnom Penh
Cambodia, 12101, Cambodia
New City Walk
Phone: 060 66 72 72
Address: #1598, National Road 6
Khan Chroy Changva, Phnom Penh
Phnom Penh, 12110, Cambodia
Kampuchea Krom Blvd
Phone: 4456448
Address: 128, Kampuchea Krom Blvd
Phnom Penh, Phnom Penh
Phnom Penh, 128, Cambodia
Mc Park
Phone: 060 66 72 72
Address: 217, Samdech Monireth Blvd
Phnom Penh, Phnom Penh
Phnom Penh, 12110, Cambodia
Boeung Keng Kang
Phone: 060 66 72 72
Address: #10, Street 352
Khan Boeung Keng Kang, Phnom Penh
Phnom Penh, 12302, Cambodia