(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយកិត្យានុភាពល្បីល្បាញ មានបទពិសោធបណ្តុះបណ្តាលជាង២៣ឆ្នាំ ដោយឈរលើគុណតម្លៃទាំង៥គឺ សមត្ថភាព គុណភាព ឧត្តមភាព សីលធម៌ និងការទទួលខុសត្រូវ។

សក្ដានុពល និងលក្ខណៈពិសេសរបស់ សាកលវិទ្យាល័យគឺអគារសិក្សាផ្ទាល់ខ្លួនធំស្កឹមស្កៃកណ្ដាលរាជធានីភ្នំពេញ សម្ភារៈសិក្សាទំនើប ចំណតយានយន្តធំទូលាយ សាស្រ្តាចារ្យមានបទពិសោធ គុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈខ្ពស់ កម្មវិធីសិក្សាស្របតាមតម្រូវការទីផ្សារការងារ ការផ្ដល់សេវាសិក្សាល្អ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្ដល់សេវាស្វែងរកការងារ និងកម្មសិក្សាជូនដល់និស្សិត។

និស្សិតជ័យលាភីមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទាគ្រប់គ្រាន់ និងគំនិតសហគ្រិនភាព ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យក្នុងការងារនិងមុខរបរសម្រាប់ឧត្ដមភាពនៃជីវិតនិងអនាគតដ៏រុងរឿង។ អត្រានិស្សិតជ័យលាភីដែលរកការងារបានធ្វើនិងមានមុខរបរផ្ទាល់ខ្លួន មានរហូតដល់៩៣%។

ជំនាញបណ្ដុះបណ្ដាលសម្រាប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ រួមមានគណនេយ្យ (Accounting) គ្រប់គ្រង (Management) ម៉ាឃិតធីង (Marketing) ធនាគារនិងហិរញ្ញវត្ថុ (Banking and Finance) សណ្ឋាគារ និងទេសចរណ៍ (Hotel and Tourism) អប់រំភាសាអង់គ្លេស (Teaching English as a Foreign Language) ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង(English for Professional Communication) និងជំនាញផ្សេងទៀត។

សូមទាក់ទងចុះឈ្មោះដោយផ្ទាល់នៅសាកលវិទ្យាល័យធនធានមនុស្ស ខាងត្បូងវត្តមហាមន្ត្រី ឬទាក់ទង តាមទូរសព្ទលេខ ០៦៩ ៩២០ ០៩២ / ០១២ ៩៧១ ៧១៦ និង ០៩៧ ៧៧៣ ៣៣៣៩។

ការសិក្សាផ្ទាល់ និងតាមអនឡាញ ចូលរៀនតាមកម្រិតសិក្សានិងកាលបរិច្ឆេទ ដូចខាងក្រោម៖
*១៖ បរិញ្ញាបត្ររង/បរិញ្ញាបត្រ ឆ្នាំទី១៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២
*២៖ បរិញ្ញាបត្ររង/បរិញ្ញាបត្រ ឆ្នាំទី២៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២
*៣៖ បរិញ្ញាបត្រ ឆ្នាំទី៣៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២
*៤៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២៕