(ភ្នំពេញ)៖ តើលោកអ្នកពិបាកក្នុងការវាយលេខគណនី ឬច្រលំពេលត្រូវការផ្ទេរប្រាក់មែនទេ? ធនាគារ វឌ្ឍនៈ បានរៀបចំសេវាកម្មទូទាត់នានា កាន់តែងាយស្រួល គឺលោកអ្នកអាចធ្វើការទូទាត់ ដោយគ្រាន់តែចុចលើតំណភ្ជាប់ (Link) តែប៉ុណ្ណោះ។

លោកអ្នកគ្រាន់តែចុចលើតំណភ្ជាប់ (Link) ដោយមិនចាំបាច់បំពេញព័ត៌មានរបស់អ្នកទទួលនោះទេ រួចធ្វើការទូទាត់បានជាការស្រេច។ ដើម្បីបង្កើតតំណភ្ជាប់គ្រាន់តែបើក កម្មវិធីសូមចុចលើប៊ូតុង «ស្កេន» រួចចុចលើពាក្យ «មើល QR របស់ខ្ញុំ» និងបន្ទាប់មកជ្រើសរើសប៊ូតុង «ចម្លងតំណភ្ជាប់» ជាការស្រេច។

សេវាធនាគារចល័តធនាគារវឌ្ឍនៈ ត្រូវបានបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់ធនាគារវឌ្ឍនៈ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ឱ្យកាន់តែប្រសើរឡើង។

សេវាធនាគារចល័តធនាគារវឌ្ឍនៈ មានផ្តល់ជូនអតិថិជននូវមុខងារចាំបាច់សំខាន់ៗជាច្រើនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួល និងមាន សុវត្ថិភាពខ្ពស់។ ជាក់ស្តែងក្នុងឆ្នាំ២០២១ ធនាគារវឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិចំនួន១២ ដែលក្នុងនោះពានរង្វាន់ចំនួន៥ បានទៅលើសេវាធនាគារចល័តធនាគារ វឌ្ឍនៈ។ សេវាធនាគារចល័ត ធនាគារ វឌ្ឍនៈ សុវត្ថិភាព និងងាយស្រួល៕