(ភ្នំពេញ)៖ ក្រុមហ៊ុន មណី ជោតិរស សឺវីស ហៅកាត់ថា MC Services បានរៀបចំពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ អាគារការិយាល័យស្នាក់ការកណ្តាលរបស់ខ្លួន នាចុងសប្តាហ៍កន្លងទៅនេះ ស្ថិតក្នុងខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតេយ្យភាព លោក អគ្គនាយក កុក សុខជា។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្រុមហហ៊ុន MC Services បានពង្រីកខ្លួន ដើម្បីផ្តល់សេវាកម្មជូនដល់អតិថិជនទាំង ស្តង់ដា គុណភាព ទំនុកចិត្ត សវាកម្មទាំងនោះរួមមាន៖
* ផ្នែកបច្ចេកទេសកម្ចាត់សត្វចង្រៃ
* ផ្នែកបច្ចេកទេសកម្ចាត់សត្វកណ្តៀរ
* ផ្នែកសេវាកម្មបាញ់សម្លាប់មេរោគ
* ផ្នែកសេវាកម្មសម្អាតទូទៅ
* ផ្នែកផ្គត់ផ្គង់បុគ្គលិកអនាម័យប្រចាំការ
* ផ្នែកសេវាកម្មថែសួន
* សេវាសន្តិសុខ

អាគារការិយាល័យស្នាក់ការកណ្តាល គឺសម្ធិផលមួយ ជាទីមោទនភាពរបស់ក្រុមហ៊ុន MC Services ដែរសម្រេចបាននៅក្នុងឆ្នាំ២០២២ ដោយមានការសហការគ្នាល្អរបស់បុគ្គលិកគ្រប់ផ្នែក និងការដឹកនាំដ៏ឈ្លាសវៃរបស់អគ្គនាយកក្រុមហ៊ុន ជាពិសេសគឺ មានការគាំទ្រ ពេញចិត្តប្រើប្រាស់សេវាកម្មពីអតិថិជនផងដែរ៕