(ជប៉ុន)៖ ក្រុមហ៊ុន Toshiba Corp បានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនបានផ្អាកប្រតិបត្តិការនៅឯកន្លែងស្រាវជ្រាវ និង អភិវឌ្ឍន៍ (R&D) នឹងកន្លែងផលិតបន្ទះឈីបនៅ Oita នៅលើកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់ពីមានហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារនៅតំបន់នោះកាលពីចុងសប្តាហ៏។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

Toshiba បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍មួយចំនួនត្រូវបានខូចខាត ហើយក្រុមហ៊ុននៅតែកំពុងវិភាគពីផលប៉ះពាល់លើដំណើរការនៃការផលិត។

គួរជម្រាបផងដែរ ថាក្រុមហ៊ុន Toshiba គឺជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលចម្រុះរបស់ប្រទេសជប៉ុន ដែលមានទីស្នាក់ការកណ្តាលនៅ Minato ក្នុងទីក្រុងតូក្យូ ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ការផលិតបន្ទះឈីបសម្រាប់ផលិតកុំព្យូទ័រផ្ទាល់ខ្លួនដ៏ធំមួយ, គ្រឿងអេឡិចត្រូនិច ,គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍វេជ្ជសាស្ត្រផងដែរ ខណៈដែលការជូនដំណឹងខាងលើ យើងក៏មិនទាន់ដឹងដែរថា នៅពេលណាក្រុមហ៊ុននេះនឹងបើកដំណើរការ ការផលិតបន្ទះឈីបនៅ Oita ឡើងវិញនោះដែរ ដូច្នេះមានតែបន្តរង់ចាំការជូនដំណឹងប៉ុណ្ណោះ៕