(អាមេរិក)៖ មេធាវីមកពីរដ្ឋចំនួន៣របស់សហរដ្ឋអាមេរិកបានដាក់ពាក្យប្ដឹងប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet Inc មេធំរបស់ Google ពាក់ព័ន្ធនឹងការប្រើប្រាស់មុខងារតាមដានទីតាំងអ្នកប្រើប្រាស់ (location-tracking) ដែលវាជាការឈ្លានពានឯកជនភាព របស់ អ្នកប្រើប្រាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន Google បានបន្លំភ្នែកអ្នក ប្រើប្រាស់ និងបានធ្វើឱ្យអ្នកប្រើប្រាស់ជឿជាក់ថា ការផ្លាស់ប្ដូរគណនី ឬការប្ដូរឧបករណ៍ថ្មី គឺអាចគេចផុសពីការតាមដាន (location-tracking) និងរក្សាបាននូវឯកជនភាព ប៉ុន្តែតាមពិតទៅគឺ Google បានតាមដានសកម្មភាពរបស់ពួកគេគ្រប់ពេលវេលា និងអាចប្រើប្រាស់ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើបានថែមទៀតផង។

នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ក្រុមហ៊ុន Google មិនត្រឹមតែតាមដានអតិថិជនប៉ុណ្ណោះទេ ថែមទាំងរកប្រាក់ចំណេញបានពីទិន្នន័យ ផ្ទាល់ ខ្លួនរបស់អ្នកប្រើប្រាស់ថែមទៀតផង ដែលនេះត្រូវបានមេធាវីហៅថា ជាការបំពានយ៉ាងច្បាស់លើភាពឯកជន របស់អ្នកប្រើប្រាស់។

ជុំវិញការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Google ឆ្លើយតបថា «អគ្គមេធាវីយើងកំពុងនាំយកសំណុំរឿងមួយដោយផ្អែកលើការអះអាងមិនត្រឹមត្រូវ និងការអះអាងហួសសម័យនេះ ទៅសិក្សា។ យើងតែងតែបង្កើតលក្ខណៈពិសេស និងឯកជនភាពទៅក្នុងផលិតផលរបស់យើង ព្រមទាំងផ្តល់នូវការគ្រប់គ្រងដ៏រឹងមាំសម្រាប់ទិន្នន័យទីតាំង»